Connect with us

ព័ត៌មានជាតិ

មន្ត្រីកសិកម្ម​នឹង​ចុះផ្តល់បច្ចេកទេស​កម្ចាត់​សត្វដង្កូវ​ស៊ីបំផ្លាញ​ដំណាំពោត

បានផុស

នៅ

មន្ត្រីមន្ទីរកសិកម្មខេត្តស្ទឹងត្រែង​នឹងចុះផ្ដល់បច្ចេកទេសដល់កសិករនៅភូមិខាំផាន់សង្កាត់សាមគ្គី​ ក្រុង ខេត្តស្ទឹងត្រែង ​ដែលប្រកបរបរដាំពោតធ្វើជាភូមិមួយ មានផលិតផលមួយ​ ដោយរង​ផលប៉ះ​ពាល់ពីសត្វដង្កូវស៊ីបំផ្លាញធ្វើឱ្យពួកគាត់ខាតបង់ថវិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក មាស ពិសិដ្ឋអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​ថា កន្លងមកមន្ត្រីកសិកម្មបានចុះណែនាំ និងផ្ដល់បច្ចេកទេសដល់ពួកគាត់ជាញឹកញាប់រួចមកហើយដែរ កត្តាដែលរងផលប៉ះពាល់ពីសត្វល្អិត អាចមកពីកត្តាអាកាសធាតុក៏អាចថាបាន ដោយសាររដូវ​ភ្លៀង​ធ្លាក់ កសិករមានការធ្វេសប្រហែស មិនបានអនុវត្តតាមការណែ​នាំរបស់មន្ត្រីកសិកម្មក៏អាច​ថាបាន។

​លោកអនុប្រធានមន្ទីរកសិកម្ម​បានបញ្ជាក់បន្ថែមថា ​មានកត្តាជាច្រើន​ដែលធ្វើឱ្យរងផលប៉ះពាល់​អាចមកពីការប្រែប្រួលអាកាសធាតុកកើតជាសត្វល្អិត ដូចជាការភ្ជួរដីមិនបានហាល ដាំដុះបាន​ផ្លែផ្កាហើយ មិនបានធ្វើស្មៅបង្កឲ្យមានសត្វល្អិត កើតជារោគដង្កូវស៊ីទាំងដើមស៊ីទាំងថ្លែ ភ្លៀងខ្លាំង​មិនមានប្រឡាយបង្ហូរទឹកធ្វើឲ្យរលាំទឹកស្លឹកក្រហមងាប់ដើមក៏មាន។

​លោកថា​នឹងចាត់មន្ត្រីកសិកម្មចុះពិនិត្យជាក់ស្ដែង​ និងធ្វើការណែនាំផ្តល់បច្ចេក​ទេសបន្ថែមដល់​កសិករ ដាំដុះទទួលបានផលល្អនិងវិធីសាស្រ្តដើម្បីកម្ចាត់សត្វល្អិតផងដែរ។   

​លោកតាត យុទ្ធកសិករនៅភូមិខេបានបានទទួលស្គាល់ថារៀងរាល់រដូវវស្សាការដាំដំណាំពោត​ មិនសូវបានទទួលផលល្អទេ ដោយរងប៉ះពាល់ការប្រែប្រួលអាកាសធាតុផងមកពីសត្វល្អិត​ ដូចជាដង្កូវ​ស៊ីដើម ស៊ីផ្លែងាប់ដើមក៏មានដែរ។ លោកថាខុសពីរដូវប្រាំងដាំទទួលបានផលល្អ ពុំមានសត្វល្អិតឬដង្កូវស៊ីនោះទេ។​

​លោកបន្តថា៖កសិករប្រមាណជាង៧០%នៅក្នុងភូមិនេះបានព្យាយាមដាំពោតជាប្រចាំ​ដើម្បី​ផ្គត់ផ្គង់​ទៅកាន់ទីផ្សារប្រយោជន៍រួមគ្នាថែរក្សាឱ្យបានកេរ្ត៍ឈ្មោះភូមិ​មួយមានផលិតផល​មួយគឺពោតភូមិខាំផាន់។

​សូមបញ្ជាក់ថា៖ នៅភូមិខាំផាន់សង្កាត់សាមគ្គីមានប្រជាពលរដ្ឋរស់នៅជាង២០០គ្រួសារ បាន​ប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសដំណាំពោត នៅតាមជួរដងទន្លេមេគង្គលើ ដែល​មាន​ផ្ទៃដីលាតសន្ធឹងជាង៨គីឡូម៉ែត្រចាប់ពីអូរ (ម៉មកើត) ទៅដល់អូរឈើទាល(កោះកី)៕

អត្ថបទ៖ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​នៅ​តំបន់​ភ្នំវល្លិ៍​ សប្បាយចិត្ត​ដែល​រដ្ឋ​ធ្វើ​ផ្លូវ​ជាង១១គីឡូម៉ែត្រ តភ្ជាប់​ពី​ខេត្ត​កែប​ទៅ​ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

Sokha Hotels

ព័ត៌មានពេញនិយម