Connect with us

ព័ត៌មានជាតិ

វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​នៅ​ខេត្តកោះកុង​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ត្រីមាស​ទី​២​ឆ្នាំក្រោយ​

បានផុស

នៅ

ភ្នំពេញ ​៖ ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ដែល​អានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់​ដែលមាន​ទីតាំងនៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន China National Heavy Machinery Corporation របស់​ចិន​នោះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​នៅ​ត្រីមាស​ទី​២​ឆ្នាំ​២០២១​ខាងមុខនេះ​។

លោក សុខ សុ​ទ្ធី អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​២១​ធ្នូ​នេះ​ថា​ គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០​គ្រួសារ​ហើយ​អាជ្ញាធរខេត្ត​បាន​កំពុង​រៀបចំ​គោលនយោបាយ​ដោះស្រាយ​ជួន​ពួកគាត់​និង​ប៉ះពាល់​បន្ទាយ​ប្រតិបត្តិការ​សឹក​រង​ដែល​ខេត្ត​នឹង​រក​ទីតាំង​ថ្មី​ជំនួស​។

លោក​បាន​បន្ត​ថា​ «​ប្រសិនបើ​មិនមាន​អ្វី​ប្រែប្រួល​ទេ​នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០២១​ខាងមុខ​នឹង​ចាប់ផ្តើម​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ដោយ​ចំណាយពេល​ក្នុងការ​សាងសង់​ពី​២​ឆ្នាំកន្លះ​ទី​៣​ឆ្នាំ​»​។

កាលពី​ថ្ងៃទី​៨ ​ខែធ្នូ ​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ក្រសួង​រ៉ែ និង​ថាមពល អគ្គិសនី​កម្ពុជា​និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន China National Heavy Machinery Corporation របស់​ចិន លើ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុម័ត​លើ​គម្រោង​នេះ​រួច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ដែល​មាន​វិនិយោគ​ក្នុង​តម្លៃ​ជាង​៣៨៩ លាន​ដុល្លារ​គឺជា​គម្រោង​មួយ​ដែល​មាន​សក្ដានុពល​វា​រី​អគ្គិសនី ប្រើ​ប្រភព​ទឹក​របស់​ស្ទឹង​២​គឺ​ស្ទឹង​កែប និង​ស្ទឹង​តា​តៃ ដោយ​សាងសង់​ទំនប់​២ កាត់​ស្ទឹង​ទាំង​២ បង្កើត​ជា​អាង​ស្តុក​ទឹក​២ ភ្ជាប់​គ្នា​ទៅវិញទៅមក ដោយ​ទួ​ណែ​ល​បង្ហូរទឹក​ក្រោម​ដី​។

ប្រភព​ទឹក​ដែល​ត​ភ្ជាប់​គ្នា​នេះ គ្រោង​ទម្លាក់​យក​មក​ផលិត​ថាមពល​អគ្គិសនី​នៅ​អគារ​ថាមពល​ដែល​មាន​អានុភាព​សរុប ១៥០​មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​ចម្ងាយ ១៣​គីឡូម៉ែត្រ ក្រោម​ទំនប់​ទឹកស្ទឹង​កែប​តាម​បំពង់​ទួ​ណែ​ល​បង្ហូរទឹក​ក្រោម​ដី​។

គម្រោង​នេះ​ ផ្ដល់​សម្បទាន​រយៈពេល ៣៩​ឆ្នាំ ក្នុង​នោះ​៤​ឆ្នាំ​សម្រាប់​ការសាងសង់ និង​៣៥​ឆ្នាំ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​។​ បរិមាណ​មូលដ្ឋាន​នៃ​ថាមពល​អគ្គិសនី​ផលិត​ប្រចាំឆ្នាំ​លក់​ឱ្យ​អគ្គិសនី​កម្ពុជា​គឺជា​មធ្យម ៥២៧​លាន​គីឡូវ៉ាត់ម៉ោង ហើយ​លក់​ក្នុងតម្លៃ ៧,៩២​សេន​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម