Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ​ត្រៀមចាត់វិធានការ​ចាំបាច់មួយចំនួន​ដើម្បីគាំទ្រ​ដល់កំណើនសេដ្ឋកិច្ច

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា​កំពុង​ត្រៀម​ចាត់វិធានការនានាដើម្បីគាំទ្រ និងរក្សាកំណើនសេដ្ឋកិច្ចជាតិ ​ខណៈស្ថានភាព​វិបត្តិ​ជាសកល​នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។​

លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ​នៃកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៧ ខែមិថុនានេះថា សេដ្ឋកិច្ចកម្ពុជារំពឹង​ថា នឹងកើនឡើង​ក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ ដែលគាំទ្រជាចម្បងដោយការនាំចេញនៃផលិតផលកម្មន្តសាល កសិកម្ម ការដឹកជញ្ជូនទូរគមនាគមន៍ និងភាពប្រសើរឡើងនៃលំហូរវិនិយោគ និងប្រាក់បង្វែរ​របស់ពលករពីក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រីបានបន្តថា បច្ចុប្បន្ន​កម្ពុជាបានបើកប្រទេសឡើងវិញ​ ដោយមិនមានការរឹតបន្តឹង​ក្នុងការធ្វើដំណើរ​ទៀតទេ ដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់ និងមិនមានករណីឆ្លងថ្មីគួរ​ឱ្យព្រួយ​បារម្ភ។ ចំពោះសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជារំពឹងថានឹងទទួល​បានអត្ថ​ប្រយោជន៍​បន្ថែមពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីស្តីពីការវិនិយោគ។

​លោកសស្រីបានបន្តថា ​ការរាលដាលនៃជំងឺកូវីដ-១៩​ នៅមិនទាន់បញ្ចប់​នៅ​ឡើយទេ ហើយហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីដែលអាចមានភាពធ្ងន់ធ្ងរ ហើយការរីករាល​ដាល​លឿន​នៅតែបន្តមាន។ លើសពីនេះ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិធានការបិទខ្ចប់របស់ប្រទេសចិន បាននិងកំពុងដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចពិភពលោក។ អតិផរណាមានកម្រិតខ្ពស់រួចទៅហើយដោយសារអតុល្យភាពនៃតម្រូវការនិងការផ្គត់ផ្គង់ ដែល​បង្កឡើង​ដោយការរាលដាលនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងបាន​កើន​ឡើងបន្ថែមទៀត។

លោកស្រីបានបន្ថែមថា ស្ថានភាពនេះបានជំរុញឱ្យធនាគារកណ្តាលក្នុងប្រទេសអភិវឌ្ឍន៍ ដំឡើង​អត្រា​ការប្រាក់គោលដើម្បីទប់ស្កាត់កំណើតអតិផរណា ដែលការណ៍នេះអាច​បណ្ដាលឱ្យសេដ្ឋកិច្ច​ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ប្រឈមនឹងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុ លំហូរ​ចេញមូលធន និងសម្ពាធលើអត្រាប្តូរប្រាក់។​

លោកស្រីបានបន្ថែមទៀតថាចំណែកធនាគារជាតិកម្ពុជា នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្ន​លើ​វឌ្ឍនភាពប្រព័ន្ធធនាគារកម្ពុជានិងសេដ្ឋកិច្ចជារួម និងត្រៀមចាត់វិធានការតាមការចាំបាច់នានា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ខណៈដែលការរក្សាស្ថិរភាពហិរញ្ញវត្ថុ​នៅតែជាការងារ​អាទិភាព​ចម្បង។

យោងតាមរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ របស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា សកម្ម​ភាពសេដ្ឋកិច្ចក្នុងស្រុកនិងពិភពលោកនៅក្នុងឆ្នាំ២០២១ បានបន្តងើបឡើង បើទោះជាប្រឈម​នឹងការលេចឡើងនូវប្រភេទមេរោគបំប្លែងថ្មីនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រា​អ្នកឆ្លង​ក៏ដោយ។ ប៉ុន្តែការងើបឡើងវិញនេះមានភាពខុសគ្នាទៅតាមប្រទេស​នីមួយៗនិងនៅ​មានភាពផុយ​ស្រួយនៅឡើយ។

ចំពោះកម្ពុជា ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹង​ជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស បានជំរុញដល់​ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចក្នុងទម្រង់ជាអក្សរ V ជាមួយនឹងអត្រាកំណើន ៣% នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១% ក្នុងឆ្នាំ២០២០។ កំណើននេះត្រូវបានគាំទ្រជាចម្បងដោយកំណើននាំចេញសម្លៀកបំពាក់និងផលិតផលកសិកម្ម និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ក៏ដូចជាពាណិជ្ជកម្មលក់ដុំនិងរាយ។ វិស័យទេសចរណ៍នៅបន្តទទួលរងផលប៉ះពាល់ខ្លាំង ដោយសារការធ្លាក់ចុះនៃភ្ញៀវ​ទេសចរអន្តរជាតិ​ប្រមាណ -៨៥% ក្នុងឆ្នាំ២០២១។

​ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា​បានសហការយ៉ាងជិត​ស្និទ្ធដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន រូបិយវត្ថុ និងសារពើពន្ធ ប្រកបដោយប្រសិទ្ធភាព។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍ ដើម្បីជួយដល់គ្រួសារក្រីក្រនិង​អាជីវកម្ម​ដែលងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានរក្សាលក្ខខណ្ឌរូបិយវត្ថុសមស្រប ដើម្បីជំរុញលំហូរ​ឥណទានឱ្យបន្តគាំទ្រសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបានអនុញ្ញាត​ឱ្យមានការរៀបចំឥណទាន​ឡើងវិញ ដើម្បីសម្រាលបន្ទុកដល់ក្រុមហ៊ុនសហគ្រាសនិងអង្គភាពគ្រួសារ។

លើសពីនេះ អត្រាប្តូរប្រាក់បន្តមានស្ថិរភាពជាមធ្យម ៤.០៩៩ រៀល ក្នុង១ដុល្លារអាមេរិក ទោះបីជា​បាន​ថយថ្លៃប្រមាណ ១% ប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០១៩។ ស្ថិរភាពនេះបានរួមចំណែកក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ ២,៩%។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលអាចធានាការនាំចូលទំនិញ និងសេវា​សម្រាប់គ្រាបន្ទាប់បានប្រមាណជាង ៨ ខែ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែដែលប្រទេស​កំពុង​អភិវឌ្ឍន៍គួរមាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

កីឡា២០ នាទីutes មុន

ត្រឹម​ជាង​១​​ឆ្នាំ កីឡាករ​គុន​ខ្មែរ​៩​រូប​ឈ្នះ​​​រង្វាន់​រថយន្ត​​ថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម