Connect with us

ព័ត៌មានជាតិ

អ្នករត់ម៉ូតូផេសអាប់រអ៊ូ៖ ភ្ញៀវ​ថា​ជិះកៀកពេក ខ្លាច​ឆ្លងកូវីដ

បានផុស

នៅ

ភ្នំពេញ៖ អ្នករត់ម៉ូតូផេសអាប់រកលុយមិនសូវ​បាន បន្ទាប់ពីផ្ទុះជំងឺកូវិដ១៩ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ខែវិច្ឆិកា ហើយ​ទាំង​អ្នក​បើកបរ​និង​ភ្ញៀវ​សុទ្ធ​តែ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​នេះ។

យុវជន​ចាន់ ដារ៉ូ រស់នៅភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានរៀបរាប់ថា ចាប់តាំងពីផ្ទុះជំងឺកូវិដ១៩នាព្រឹត្តិការថ្ងៃទី២៨ខែវិច្ឆិកា ដែលឆ្លងរាលដាលដល់សហគមរួចមកគឺធ្វើឲ្យមនុស្សម្នាលែងចេញដើរ ជាហេតុធ្វើឲ្យអ្នករត់ផេសអាប់សឹងរកលុយទិញបាយហូបមិនបាន។ មូលហេតុដែលប្អូនប្រុសហ៊ាននិយាយបែបនេះព្រោះភ្ញៀវដែលធ្លាប់ជិះគាត់មិនហ៊ានចេញពីផ្ទះ ដោយសារខ្លាចឆ្លងជំងឺកូវិដ១៩នេះ។ ដោយឡែកភ្ញៀវដទៃទៀត ក៏លែងហ៊ានជិះព្រោះអ្នកបើកបរនិងអ្នកជិះវាស្ថិតនៅកៀកពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សារុន រស់នៅភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅបានឲ្យដឹងថា ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២៨ខែវិច្ឆិកាមកគឺធ្វើឲ្យអ្នករត់ម៉ូតូកង់បីសឹងរកលុយដាក់ហោប៉ៅមិនបាន រហូតដល់ផ្អាកការរកសុីមួយរយះព្រោះគ្មានអ្នកជិះ។ ពីមុនមកសង្ឃឹមដឹកម៉ូយស្ត្រីៗបំរើតាមហាងរួមទាំងភ្ញៀវចេញពីផឹកសុីពេលយប់ តែដល់បិទហាងនិងខារ៉ាអូខេមកស្រាប់តែបាត់ភ្ញៀវសូម្បីតែម្នាក់ក៏គ្មាន។

បុរស​រូប​នេះ​បន្តថា កាលដែលពុំមានអ្នកដើរលេងដូចរាល់ថ្ងៃគឺដោយសារតែភ័យខ្លាចឆ្លងជំងឺកូវិដ១៩ គ្រប់ៗគ្នាហើយកុំថាតែអ្នកជិះសូម្បីអ្នករត់កង់បីក៏ភ័យខ្លាចឆ្លងជំងឺពីអ្នកជិះដែរ។ សរុប​សេចក្តីមកគឺអ្នករត់ម៉ូតូកង់បីសុខចិត្តផ្អាករបរនេះមួយរយះទំរាំជំងឺកូវិដនេះបានស្រាកស្រានសិន។

គួរបញ្ជាក់ថាចាប់តាំងពីផ្ទុះជំងឺកូវិដ១៩ព្រឹត្តិការថ្ងៃទី២៨ខែវិច្ឆិកាមកគឺកុំថាឡើយអ្នករត់ម៉ូតូកង់បីអ្នកប្រកបរបរដ៏ទៃទៀតក៏មានការត្អូញត្អែពីរកប្រាក់កំរ៉ៃចូលផ្ទះមិនបានទាល់តែសោះ។ជំងឺកូវិដ១៩នេះសាហាវហួសពីការរំពឹងទុកទៅទៀត។ដូច្នេះហើយសុំឲ្យប្រជាពលរដ្ឋយើងទាំងអស់នាំគ្នាថែរក្សាអនាម័យរៀងៗខ្លួនចៀសឲ្យផុតពីការផ្ទុកនិងឆ្លងជំងឺនេះ៕

នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងមហាផ្ទៃ ប្រកាស​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្លង់​បង្គន់​អនាម័យ​ស្តង់ដារ​ប្រកប​ដោយ​បរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំង​ប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ ដំណើរការ​ប្រឡង​សញ្ញាប័ត្រ​ឌីប្លូមនៅថ្ងៃទី១នេះ ប្រព្រឹត្តិទៅល្អប្រសើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកឃួង ស្រេង ផ្តាំផ្ញើឱ្យសមាជិក​បក្ស ពង្រឹង​សាមគ្គីភាព​ឯកភាពផ្ទៃក្នុង បង្រ្កាបបទល្មើស ក្មេង​ទំនើង​ និងគ្រឿងញៀន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ខាយ ឃុនហេង ៖ មន្ត្រីរាជការ​និង​ប្រតិបត្តិករ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅខេត្តកំពត ទទួល​បាន​ចំណេះដឹង​ពី​គ្រឿងញៀន អេដស៍ និងApp NoDrug

ព័ត៌មានជាតិ៦ ម៉ោង មុន

សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនឡើងជាង៥,៣ពាន់

Sokha Hotels

ព័ត៌មានពេញនិយម