ព័ត៌មានជាតិ
អង្គការ UNFPAផ្តល់កុំព្យូទ័រយួរដៃ២៤គ្រឿងនិងម៉ាស៊ីនបញ្ចាំងស្លាយ៦គ្រឿងដល់ក្រសួងអប់រំ
ភ្នំពេញ ៖ អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនលហៅកាត់ថាUNFPAនៅព្រឹកថ្ងៃទី២១ធ្នូឆ្នៃ២០២០បានប្រគល់ កុំព្យូទ័រយួរដៃ និងម៉ាស៊ីនបញ្ចាំងស្លាយ៦គ្រឿងដល់ក្រសួងអប់រំយុវជននិងកីឡាសម្រាប់គាំទ្រការអនុវត្តកម្មវិធី អប់រំសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។

ពិធីប្រគល់-ទទួលសម្ភារទាំងនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានិងលោក Daniel Alemu តំណាងអង្គការ UNFPA និងថ្នាក់ដឹកនាំ មន្ត្រីអប់រំជាច្រើនរូប។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា សម្ភារៈបច្ចេកវិទ្យាទាំងអស់នេះ ក្រសួងនឹងត្រូវប្រគល់ជូន អគ្គនាយកដ្ឋានយុវជន នាយកដ្ឋានសុខភាពសិក្សា វិទ្យាស្ថាន មជ្ឈមណ្ឌល និងសាលាគរុកោសល្យដើម្បីប្រើប្រាស់ជំរុញប្រសិទ្ធភាពការងារកាន់តែប្រសើរឡើងថែមទៀតលើកម្មវិធី អប់រំសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ៕
ដោយ ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍