Connect with us

ព័ត៌មានជាតិ

អាមេរិកបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ ២៧ រូប ដែលបានលួចនាំចេញដោយខុសច្បាប់ មកឲ្យកម្ពុជាវិញ

បានផុស

នៅ

សម្បត្តិ​វប្បធម៌​ខ្មែរ ២៧ រូប ដែល​រឹប អូស​បាន​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា នៃ​សង្កាត់​ម៉ាន​ហា​ថា​ន​ក្រុង​ញូវយ៉ក និង​ការិយាល័យ​ស៊ើបអង្កេត សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក ត្រូវបាន​បញ្ជូន​មកដល់​មាតុភូមិ​កម្ពុជា កាលពី​ថ្ងៃទី ​១៥ ខែមិថុនា ឆ្នាំ​ ២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការបញ្ជូន​មកវិញ នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​នេះ ធ្វើឡើង​ដោយ​អនុលោម​តាម​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​រវាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋអាមេរិក ស្តីពី​ការដាក់​កម្រិត​ហាមប្រាម​នូវ​ការនាំ​ចូល​លើ​ប្រភេទ នៃ​វត្ថុ​បុរាណ​របស់​កម្ពុជា និង​យោង​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាលកម្ពុជា ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​សង្កាត់​មាន​ហា​ថា​ន​ក្រុង​ញូវយ៉ក នេះ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ នា​ថ្ងៃនេះ​។​

​ក្នុងចំណោម​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំងនេះ​មាន​រូប​បដិមា​សំខាន់ៗ​មួយចំនួន​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា ក្នុងសម័យ​អង្គរ​ដូចជា​៖ ព្រះពុទ្ធ​រូប​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ​, រូប​ព្រះ​ឥសូរ និង​រូបនាង​ប្រាជ្ញា​បារ​មី​តា​ធ្វើ​ពី​ថ្មភក់ ជាដើម​។ វត្ថុ​ទាំង​ ២៧ រូបនេះ ត្រូវបាន​បញ្ជូនទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ដើម្បីឱ្យ​ក្រុម​ជំនាញ​ធ្វើការ​ពិនិត្យ​វាយ​តម្លៃ សំអាត ជួសជុល និង​ដំឡើង​ជើង​ទម្រ​ចាំបាច់​នានា សម្រាប់​ត្រៀម​រៀបចំ​ពិធី​ប្រគល់​-​ទទួល​ជា​ផ្លូវការ នៅពេល​វេលាណាមួយ​សមស្រប តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​។​

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ចា​ក់ថា “​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំងនេះ គឺជា​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ​ជាច្រើន​ជំនាន់ និង​តំណាង​ឲ្យ​អរិយធម៌​ដ៏​រុងរឿង នៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​បាន​រសាត់​ចាក​ឆ្ងាយ​ពី​មាតុ​ភូមិកំណើត​អស់​ជាច្រើន​ឆ្នាំ​មកហើយ​នា​សម័យ​សង្គ្រាម និង​អសន្តិសុខកន្លងមក​។ ដោយសារ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាននាំមក​នូវ​សុខសន្តិភាព​ពេញលេញ ទើប​យើង​មានឱកាស​ក្នុង​ការសហការ​ស្វែងរក និង​នាំយក​កេរ​មរតក​ខ្មែរ​ដែល​បានបាត់បង់​ទាំងនោះ​ត្រឡប់មក​មាតុភូមិ​កំណើត​វិញ។​

​ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់ ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​សហរដ្ឋអាមេរិក ជាពិសេស ការិយាល័យ​រដ្ឋអាជ្ញា​នៃ​សង្កាត់​មាន​ហា​ថា​ន​ក្រុង​ញូវយ៉ក​, ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក និង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ព្រមទាំង​ក្រសួង ស្ថាប័ន​នានា​របស់​កម្ពុជា និង​ក្រុមការងារ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមជាមួយ​លោក Bradley 1. Gordon និង​លោក Steven Heimberg ដែល​បាន​ជួយ​ក្នុងការ​ស្រាវជ្រាវ និង​បញ្ជូន​រតនសម្បត្តិ​ទាំងនេះ​ត្រឡប់មក​កម្ពុជា​វិញ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​ក៏បាន​អំពាវនាវ​ដល់​សារមន្ទីរ​នានា ក៏ដូចជា​អ្នកកាន់កាប់​សមុច្ច័យ ឯកជន​នៅ​ទូទាំង​ពិភពលោក សូម​ចូលរួម​សហការ និង​ប្រគល់​សម្បត្តិ​វប្បធម៌ ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ ត្រឡប់មក​ប្រទេស​កំណើត​វិញ​”៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទីutes មុន

បង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ៣៣នាក់

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម