Connect with us

ព័ត៌មានជាតិ

ក្រុមអភិរក្សសត្វកម្ពុជា ចាប់ផ្តើមដំណើរការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំរបស់ខ្លួន

បានផុស

នៅ

ក្រុមការងារអភិរក្សសត្វកម្ពុជា បានចាប់ផ្តើមដំណើរការជំរឿនសត្វត្មាតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីតាមដានលើទិន្នន័យវត្តមានរបស់សត្វត្មាត និងការត្រៀមរៀបចំផែនការបន្តក្នុងការការពារ ថែរក្សា និងអភិរក្សប្រភេទសត្វស្លាបកម្រនេះឱ្យ បានគង់វង្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើជំរឿននេះ ធ្វើនៅតាមទីតាំងចំនួន៤កន្លែងដោយធ្វើពេលដំណាលគ្នាគឺ ទី១-ដែនជម្រកសត្វព្រៃសម្បូណ៌ក្នុងខេត្តក្រចេះ ទី២-ដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង ទី៣-ដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និង ទី៤-ដែនជម្រកសត្វព្រៃស្រែពក នៅក្នុងខេត្តមណ្ឌលគិរី។ ថ្លែងក្នុងឱកាសចុះបើកការជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២២ នៅដែនជម្រកសត្វព្រៃ សំបូរ ខេត្តក្រចេះកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក អៀម សំអ៊ន់ អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF បានឱ្យដឹងថា ជំរឿនសត្វត្មាតប្រចាំឆ្នាំ គឺធ្វើឡើងចំនួន ៥ ដង គឺក្នុងខែមីនា ខែមិថុនា ខែកញ្ញា និងខែធ្នូ។ សម្រាប់ខែមិថុនា ត្រូវធ្វើជំរឿន២ដង ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ដោយសារតែរដូវពងកូន និងញាស់របស់សត្វត្មាត គឺនៅអំឡុងខែមេសា និងខែឧសភា។

ចំណែក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំនេះ គឺដើម្បីដឹងពីការវិវត្តនៃចំនួនសត្វត្មាតនៅកម្ពុជាដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដាក់ចុះវិធានការផ្សេងៗក្នុងបំណងការពារឱ្យបាននូវប្រភេទសត្វដ៏កម្រនេះ។ លោកបានបន្តថា ទិន្នន័យជំរឿនសត្វត្មាតកាលពីឆ្នាំ២០២១ កន្លងទៅបង្ហាញថា សត្វត្មាត៣ ប្រភេទដែលមាននៅប្រទេសកម្ពុជា គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតកសផេះ មានវត្តមានសរុបចំនួន ១២១ ក្បាល នៅក្នុងអាហារដ្ឋានត្មាតចំនួន ៤ កន្លែងនៅតំបន់ការពារធម្មជាតិកម្ពុជា ក្នុងនោះមានត្មាតភ្លើង ២០ ក្បាលត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល។

ទិន្នន័យកត់ត្រារបស់អ្នកវិទ្យាសាស្រ្ត បង្ហាញថា បានធ្លាក់ចុះគួរឱ្យបារម្ភក្នុងរយៈពេលជាង១៥ឆ្នាំចុងក្រោយនេះ ដោយសារការគំរាមកំហែងចម្បងៗរួមមាន៖ ការពុល កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាពរំខានដោយមនុស្ស ខណៈសត្វត្មាតជាសត្វស្លូត និងជាអ្នកដែល សម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយក៏ជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូលជាតម្លៃសម្រាប់ទាក់ទាញភ្ញៀវទេសចរ ដែលបង្កើតមុខរបរ និងផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៤ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៦ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៦ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម