Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងប្រារព្វទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនៅដើមខែកក្កដា

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារនឹងរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨ មេសា ក្រោមប្រធានបទ “ធ្វើសកម្មភាពរូបគា្នដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារ ជាវិជ្ជមាន” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិវានេះ នឹងមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងអង្គការ អន្តរជាតិខាងការងារតំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា តំណាងនិយោជក និងសហជីពព្រមទាំង តំណាងស្ថាប័នពាក់ព័ន្ធ ម្ចាស់រោងចក្រ សហគ្រាសនានា និងកម្មករនិយោជិតសរុបចំនួន ៧០០នាក់។

យោងតាមសេចក្តីប្រកាសព័ត៌របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៧ ខែមិថុនា បានឱ្យដឹងថា នេះជាឆ្នាំទី១៧ហើយដែលក្រសួងការងារបានប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារក្នុងគោលបំណងផ្សព្វផ្សាយអំពីទំហំនៃគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ និងបំផុសការយល់ដឹងជាសាធារណៈស្តីពីសុវត្ថិភាព និងសុខភាពការងារដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការព្រមទាំងទាញការគាំទ្រពីស្ថាប័នពាក់ព័ន្ធអង្គការវិយោជក និងអង្គការកម្មករនិយោជិត។

ក្រសួងការងារបានណែនាំថា ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងបង្ការគ្រោះ ថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ជាយថាហេតុដល់បងប្អូនកម្មករនិយោជិត សូមលោក លោកស្រីប្រធាន ឬម្ចាស់ រោងចក្រ សហគ្រាសទាំងអស់ដែលបានបោះទីតាំងនៅតាមបណ្តារាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវរៀបចំចងបដាពាក្យស្លោកមួយចំនួននៅតាមរបងខាងមុខរោងចក្រ សហគ្រាសដើម្បីចូលរួមអបអរសាទរ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ។

ក្រសួងការងារមានក្តីសង្ឃឹមយ៉ាងមុតមាំថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត សមាគមនិយោជក និងម្ចាស់ ឬនាយកព្រមទាំងសហព័ន្ធសហជីពនៃរោងចក្រ សហគ្រាស ទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម