ព័ត៌មានជាតិ
វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះ ការសរសេរព័ត៌មាន រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ចាប់ផ្ដើមសប្ដាហ៍ទី ១
នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាព្រឹកថ្ងៃទី១ សប្តាហ៍ទី១ នៃវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះការសរសេរព័ត៌មានរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលមានសក្ខាកាមជាអ្នកសារព័ត៌មាន និងជានិស្សិត សរុបជាង៥០នាក់ បានចូលរៀនក្នុងវគ្គនេះ។

វាគ្មិនដំបូងនៅសប្តាហ៍ទី១នេះ លោក ប៉ែន បូណា និពន្ធនាយកទូរទស្សន៍ PNN បានធ្វើបទបង្ហាញពីការយល់ដឹងអំពីចិត្តសាស្ត្រមនុស្សនិងព័ត៌មាន និងរូបមន្តក្នុងការសរសេរព័ត៌មានខ្លី វាគ្មិនទី២ លោក ទាវ សារមុនី និពន្ធនាយកកាសែតរស្មីកម្ពុជា បានធ្វើបទបង្ហាញពីការយល់ដឹងអំពីប្រភពព័ត៌មាន និងការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន។


វគ្គបណ្តុះបណ្តាល នេះនឹងធ្វើឡើងរៀងរាល់ព្រឹកថ្ងៃសៅរ៍ និងមានរយៈពេល ៧ សប្ដាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២នេះ តទៅ ដោយមានគ្រូបណ្ដុះបណ្ដាល សុទ្ធសឹងជាអ្នកដែលមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍ចាស់វស្សាក្នុងវិស័យសារព័ត៌មាន។


ក.អ.ក សង្កេតឃើញថា វិស័យសារព័ត៌មាននៅកម្ពុជាមានកាកើនឡើងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យចំនួនអ្នកប្រកបអាជីពជាអ្នកសារព័ត៌មានក៏កាន់តែមានចំនួនច្រើនឡើងៗ។ ទន្ទឹមនឹងនេះ ក៏មានយុវ័យមួយចំនួនបានបង្ហាញបំណងចង់ក្លាយជាអ្នកសារព័ត៌មានអាជីព។ ក្លិបអ្នកកាសែតកម្ពុជាក៏ទទួលបានសំណូមពរពីសហការីយើងជាច្រើនឲ្យក្លិបបន្តបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានបន្ថែមទៀត។




ដើម្បីឆ្លើយតបនឹងសំណូមពរ ក៏ដូចជាសេចក្តីត្រូវការនៃវិស័យសារព័ត៌មាន ក.អ.ក ក៏បានសម្រេចរៀបចំវគ្គបណ្តុះបណ្តាលអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាននេះ ដើម្បីផ្តល់ឱកាសឲ្យអ្នកសារព័ត៌មាន ដែលចង់បង្កើនសមត្ថភាពលើការសរសេរព័ត៌មានឲ្យកាន់តែច្បាស់លាស់ រួមទាំងអ្នកដែលធ្វើការក្នុងវិស័យនេះយូរហើយតែមិនទាន់បានឆ្លងកាត់វគ្គសិក្សាផ្នែកសរសេរ និងរាយការណ៍ព័ត៌មាន៕
ចុចអាន៖ឱកាសទទួលចំណេះដឹងផ្នែកសរសេរព័ត៌មាន ពិសេសអ្នកចង់ក្លាយជាអ្នកកាសែតអាជីព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ