Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថាន​ខេត្តពោធិ៍សាត់​ប្រកាសឱ្យពលរដ្ឋ​ ៥០០ នាក់ក្នុងដែន​ជម្រក​សត្វព្រៃភ្នំសំកុស​ចាកចេញ​ជាបន្ទាន់

បានផុស

នៅ

មន្ទីរបរិស្ថាន​ខេត្តពោធិ៍សាត់​នៅថ្ងៃទី ១៩ ខែមិថុនា ២០២២នេះ បានប្រកាសឱ្យប្រជាពលរដ្ឋប្រមាណ ៥០០ នាក់ចាកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីមានប្រជាពលមកពីបណ្ដាខេត្តចំនួនបានចូលមកកាប់​ទន្រានយកដី នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បញ្ជាក់ថា ថ្មីៗនេះមានមេក្លោងមួយចំនួនបានបំផុសឱ្យប្រជាពលរដ្ឋមកពីបណ្ដាខេត្តមួយចំនួនចូលមកកាប់រុករាន ទន្ទ្រានឆ្ការដុតព្រៃ ដាំដំណាំ និងធ្វើការវាស់វែងដីព្រៃបង្កើតជាការប្រមូលផ្ដុំប្រជាពលរដ្ឋប្រមាណ ៥០០ នាក់ នៅចំណុចស្ទឹងខៀវ ជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបានបំផ្លាញដីព្រៃក្នុងដែន​ជម្រក​សត្វព្រៃភ្នំសំកុស​ នៃតំបន់ការពារធម្មជាតិ ទំហំប្រមាណ ជិត ៣ ពាន់ហិកតា (២៧៩០) ដែលជាទីតាំងសំខាន់ផ្នែកប្រព័ន្ធអេកូឡូស៊ី ព្រៃស្រោង និងសត្វព្រៃ។

មន្ទីរបរិស្ថាន​ខេត្តពោធិ៍សាត់ បញ្ជាក់ថា ការទាមទារកាន់កាប់ដី​ក្នុងដែន​ជម្រក​សត្វព្រៃភ្នំសំកុស​ របស់ប្រជាពលរដ្ឋ ពុំស្របទៅនឹងច្បាប់ភូមិបាលឆ្នាំ ២០០១ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិឆ្នាំ ២០០៨ ដោយតម្រូវឱ្យប្រជាពលរដ្ឋចាកចេញពីតំប់ខាងលើជាបន្ទាន់ វិលត្រឡប់ទៅលំនៅដ្ឋានខ្លួនវិញ កុំចាញ់កលការញុះញង់របស់មេក្លោង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ធ្លាយរូបភាព Liu Yifei ​ណាត់​ជួបមនុស្ស​ប្រុស​ទាំង​កណ្តាល​អធ្រាត្រ

ព័ត៌មានជាតិ៣៨ នាទីutes មុន

អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១ ម៉ោង មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម