ព័ត៌មានជាតិ
អង្គការវីឡាវយូអន្តរជាតិផ្តល់ម៉ាស់៦ម៉ឺនម៉ាស់ដល់ក្រសួងអប់រំសម្រាប់ចែកដល់សិស្សក្រីក្រជនបទ
ភ្នំពេញ ៖ អង្គការមូលនិធិវីឡាវយូអន្តរជាតិកាលផ្តល់ម៉ាស់ចំនួន៦ម៉ឺនម៉ាស់ដល់ក្រសួងអប់រំយុវជននិងកីឡាដើម្បីយកទៅចែកជួនដល់គ្រួសារទីទាល់ក្រនិងសិស្សក្រីក្រនៅតំបន់ជនបទសម្រាប់ពាក់ការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។
ពិធីប្រគល់ម៉ាស់ចំនួន៦ម៉ឺននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នៅស្តាតអូឡាំពិកដោយមានការចូលរួមពី លោក ប៊ូជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងលោក គឹម សង់ជីន ប្រធានអង្គការវីឡាវយូអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា។
លោក គឹម សង់ជីន បានមានប្រសាសន៍ថា ការចូលរួមផ្តល់ម៉ាស់ដល់ក្រសួងអប់រំនាពេលនេះគឺដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈដែលប្រទេសកម្ពុជាមានឆ្លងជំងឺនេះចូលសហគមន៍ពិសេសដើម្បីបង្កាដល់សិស្សក្រីក្រនិងក្រុមគ្រួសារឲ្យជៀសផុតពីការឆ្លងជំងឺនេះ។
លោកស្រីបានបន្តថាសមាជិករបស់អង្គការវីឡាវយូបានរួមចិត្តគ្នាដើម្បីឲ្យយុវជនយុវវ័យកម្ពុជាដែលជាអ្នកដឹកនាំអនាគតរបស់ប្រទេសជាតិអាចបញ្ចប់ការសិក្សាដោយមិនបារម្ភពីការឆ្លងជំងឺកូវីដ១៩។
លោកស្រីបានណែនាំដល់សិស្សានុសិស្សសូមរឹងប៉ឹងឡើងទាំងអស់គ្នាដើម្បីយកឈ្នះលើវិបត្តិនេះប្រកបដោយវៃឆ្លាតជាមួយគ្នា។ លោក ប៊ូ ជុំសេរី បានថ្លែងអំណរគុណចំពោះអង្គការវីឡាវយូដែលបានជួយឧបត្ថម្ភម៉ាសចំនួន៦ម៉ឺនដល់ក្រសួងអប់រំដោយលោកបានសន្យាថានឹងយកម៉ាសទាំងនេះទៅចែកជួនដល់គ្រួសារនិងសិស្សក្រីក្រនៅតាមជនបទបានប្រើប្រាស់ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩៕
ដោយ ៖ សំអឿន



-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត