ព័ត៌មានជាតិ
ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ បន្តចុះពិនិត្យការដ្ឋាន ធ្វើផ្លូវលេខ៦២ ដើម្បីជំរុញការងារ ឲ្យបានលឿន
ព្រះវិហារ ៖ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី២១ ធ្នូនេះបានបន្តចុះពិនិត្យការដ្ឋាន ធ្វើផ្លូវលេខ៦២ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីជំរុញការងារស្ថាបនាជួសជុលថែទាំ អោយបានឆាប់រហ័ស ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនឆ្លងកាត់។

លោកសំ លាងទ្រី បានឲ្យដឹងថា ផ្លូវលេខ៦២ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានក្រុមការងារធ្វើសកម្មភាពយ៉ាងសកម្ម ហើយផ្លូវនេះត្រូវជួសជុលឡើងវិញដោយក្រាលកៅស៊ូ DBST។

លោក សំ លាងទ្រី បន្តទៀតថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានសហការជាមួយក្រុមការងារបច្ចេកទេសក្រសួងសាធារណការនិងដឹកជញ្ជូន ក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុនិងក្រុមការងាររដ្ឋបាលខេត្តព្រះវិហារ បានចុះពិនិត្យវាយតម្លៃ ដើម្បីស្តារនិងជួសជុលផ្លូវ ស្ពានដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងឡើងវិញ។

ជាក់ស្តែងនៅថ្ងៃ២១ធ្នូនេះលោកសំ លាងទ្រីបានដឹកនាំមន្ត្រីជំនាញបន្តចុះពិនិត្យការដ្ឋាន ជួសជុល និងថែទាំ ផ្លូវជាតិលេខ ៦២ ក្នុងស្រុកជាំក្សាន្ត ដើម្បីជំរុញការងារស្ថាបនាជួសជុលថែទាំ អោយបានឆាប់រហ័ស ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនឆ្លងកាត់ និងភាពល្អប្រសើដល់ការរស់នៅជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ដែលការងារនេះអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី