ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាលឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ផលិតផលថែរក្សាសម្រស់និងកែសម្ផស្ស
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ និងការកែសម្ផស្សដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដល់សុខភាព។

ការណែនាំនេះបានធ្វើឡើងបន្ទាប់ពីវិស័យកែសម្ផស្សនៅកម្ពុជាមានការផុលផុសខ្លាំងហើយទន្ទឹមនឹងនេះក៏មានមានហាងកែសម្ផស្សមួយចំនួនតូចបានប្រើប្រាស់ផលិតផល និងការកែសម្ផស្សមិនមានលក្ខណៈស្តង់ដាត្រឹមត្រូវ ដែលនាំឲ្យមានហានិភ័យដល់អ្នកប្រើប្រាស់។
លោកស្រីបានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៩ មិថុនានេះថា ការកែសម្ផស្សគឺជាការធ្វើឱ្យខុសពីទ្រង់ទ្រាយធម្មជាតិនៅលើសរីរាង្គរបស់មនុស្ស។ដូច្នេះការធ្វើឱ្យខុសទ្រង់ទ្រាយធម្មជាតិនៅលើសរីរាង្គមនុស្សហើយទាមទារឱ្យមានការប្រុងប្រយ័ត្នក៏ដូចជាតម្រូវឱ្យមានបច្ចេកទេសច្បាស់លាស់ក្នុងការកែទ្រង់ទ្រាយសរីរាង្គ។

លោកស្រីបានបន្តថា ការរក្សាឬការកែសម្ផស្សដើម្បីឱ្យមានភាពស្អាតបាតនេះលោកស្រីសូមឱ្យបងប្អូនប្រជាពលរដ្ឋគិតគូរពិចារមុននឹងសម្រេចចិត្តក្នុងការកែសម្ផស្សនេះហើយម្យ៉ាងវិញទៀតត្រូវពិនិត្យមើលទីតាំងឬទីកន្លែងដែលត្រូវទៅកែសម្ភស្សនេះគឺចាំបាច់ត្រូវឱ្យមានអ្នកបច្ចេកទេសត្រឹមត្រូវក្នុងការកែសម្ផស្សនេះដើម្បីការពារសុខភាពរបស់ខ្លួនចៀសវាងកុំឱ្យផលប៉ះពាល់ទៅថ្ងៃក្រោយព្រោះថាការកែសម្ផស្សខ្លះឃើញស្អាតភ្លាមៗតែរយៈពេលទៅមុខយូរទៀតទៅវានឹងមានបញ្ហាកើតឡើង។
លោកស្រីបានណែនាំថាដូច្នេះសូមមានការប្រុងប្រយ័ត្នមែនទែនរឿងនេះហើយត្រូវជ្រើសរើសទីតាំងមានច្បាប់ត្រឹមត្រូវពីក្រសួងសុខាភិបាលនិងមានអ្នកបច្ចេកទេសច្បាស់លាស់ពិសេសផិតផលប្រើប្រាស់ត្រូវមានចុះបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាលដើម្បីចៀសវាងប្រើប្រាស់ផលិតផលផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនយើងក្នុងការកែសម្ផស្សនិងប្រើប្រាស់នៅលើសរីរាង្គរបស់មនុស្សនេះ។
លោកស្រីបានបន្ថែមថាត្រង់ចំណុចនេះក្រសួងសុខាភិបាលតែងតែណែនាំនិងមានច្បាប់ទម្លាប់នៅក្នុការបើកប្រកបអាជីវកម្មជ្ឈមណ្ឌលឬគ្លិនិកកែសម្ផស្សជាដើម។
លោកស្រីបានអំពាវនាវដល់អ្នកប្រកបរបរកែសម្ផស្សសូមអនុវត្តឱ្យបានត្រឹមត្រូវតាមបច្ចេកទេសនិងច្បាប់ដែលមានជាធរមាននិងលើកទឹកចិត្តឲ្យអ្នកចូលចិត្តកែសម្ផស្សត្រូវប្រើប្រាស់ផលិតផលគ្រឿងសម្អាងទាំងឡាយណាដែលមានលេខប្រវេទន៍ត្រឹមត្រូវពីក្រសួងសុខាភិបាលដើម្បីចៀសវាងនូវផលិតផលក្លែងក្លាយឬ គ្មានគុណភាព ឬផលិតផលហាមឃាត់ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ