ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំឱ្យចងក្រងបទពិសោធន៍ពីវិធីសាស្ត្ររៀនក្លាយជាសិស្សពូកែ
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានណែនាំឱ្យមានការចងក្រងនូវបទពិសោធន៍របស់ក្មួយៗ ដែលជាសិស្សពូកែ អំពីវិធីសាស្ត្រក្នុងការរៀន សូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់សិស្សានុសិស្សដទៃទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/288943348_394893599330736_8050373287799444776_n.jpg)
ថ្លែងក្នុងពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនៅថ្ងៃទី ១៩ ខែមិថុនានេះ នៅខេត្តសៀមរាប លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងមកអតីតជ័យលាភីសិស្សពូកែកម្ពុជាបានលើកកម្ពស់មុខមាត់ និងមោទនភាពជាតិ តាមរយៈការចូលរួមប្រកួតប្រជែងសមត្ថភាព និងទទួលបានមេដាយជាបន្តបន្ទាប់ ពីការប្រកួតប្រជែងកម្រិតតំបន់ និងអន្តរជាតិ ដែលប្រការនេះបានបង្ហាញឱ្យយើងឃើញថា សក្តានុពលនៃធនធានមនុស្សរបស់កម្ពុជា កាន់តែមានឧត្តមភាពប្រៀបធៀបនៅលើឆាកអន្តរជាតិគួរឱ្យស្ងប់ស្ងែង។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/288938655_394892852664144_2324250466722924686_n-1024x683.jpg)
លោករដ្ឋមន្ត្រីបានបន្តថា ថ្វីបើការប្រឡងនេះត្រូវបានខកខានរយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩ ក្ដី ក្រសួងតែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីជាឱកាសសម្រាប់សិស្សឆ្នើម និងពោរពេញដោយសមត្ថភាព បានបញ្ចេញសមត្ថភាព និងជាឱកាសសម្រាប់ក្រសួងពិនិត្យមើលអំពីអាទិភាព និងអន្តរាគមន៍ចាំបាច់នានា ដើម្បីថែទាំបំពាក់បំប៉ន និងគាំទ្រដល់សិស្សពូកែ ឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមទៀត និងមានឱកាសបន្តការសិក្សានៅមហាវិទ្យាល័យ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/289036655_394893059330790_2138354083558353936_n-1024x683.jpg)
លោកបណ្ឌិតសភាចារ្យ បានណែនាំដល់អង្គភាពពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ សូមយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតដើម្បីជំរុញ និងលើកទឹកចិត្តសិស្សពូកែក្នុងនោះដូចជា៖
១. កំណត់អត្តសញ្ញាណសិស្ស ដែលមានឧបនិស្ស័យជាសិស្សពូកែ រាប់ចាប់តាំងពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ និងរៀបចំជាការគាំទ្រនិងអន្តរាគមន៍ជួយដល់ពួកគេ។
២. ផ្តល់កិច្ចគាំទ្រចំពោះមុខដល់សិស្សពូកែ ដែលកំពុងជួបបញ្ហាទាំងក្នុងការរស់នៅ និង ការរៀនសូត្រ។
៣. ផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងអាចឈានចូលនិងបន្តការ សិក្សានៅថ្នាក់បន្តបន្ទាប់ ដែលនឹងអាចក្លាយជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ លើមុខជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
៤. ចងក្រងនូវបទពិសោធន៍របស់ក្មួយៗ ដែលជាសិស្សពូកែ អំពីវិធីសាស្ត្រក្នុងការរៀន សូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗសិស្សានុសិស្សដទៃទៀត។
៥. បំពាក់បំប៉នបន្ថែមដល់ក្មួយៗជ័យលាភី និងសិស្សនិទ្ទេស A ឱ្យកាន់តែមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាងមុន ក្នុងការប្រកួតប្រជែងកម្រិតតំបន់និងអន្តរជាតិ។
គួរបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២២ បានដំណើរការអស់រយៈពេល ១សប្តាហ៍ ដោយក្នុងនោះជ័យលាភី ៦០រូប ត្រូវបានប្រកាសទទួលស្គាល់ជាសិស្សពូកែទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?