Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ចាប់ពី​១៦អង្សារ នឹង​សីតុណ្ហភាព ​អតិបរិមា​មាន​ចាប់ពី​២៨អង្សារ

បានផុស

នៅ

រតនគិរី ៖ រយៈ​ពេល​២​ថ្ងៃ​មកនេះ​ ខេត្តរតនគិរី​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​។ ស្ថានភាពអាកាសធាតុ​បែប​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​នាំ​គ្នា​ទិញ​អាវរងា ខណៈពេលព្រឹក​ឃើញ អ្នក​ខ្លះ​​នាំគ្នា​អង្គុយ​ជុំគ្នា អាំងភ្លើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​នឹង​អាកាសធាតុ​ចុះ​ត្រជាក់​ខាងលើនេះ លោក អ៊ុំ វណ្ណា ប្រធាន​មន្ទីរ​ធនធាន​ទឹកនឹង​ឧតុនិយម​ខេត្តរតនគិរី បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​នៅ​ល្ងាច​ថ្ងៃទី​២១​ធ្នូ​ថា នៅ​ខេត្តរតនគិរី​ទាំងមូល​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ តាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធាន​ទឹកនឹង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្ប​បរិ​មា ចាប់ពី​១៦អង្សារ នឹង​សី​តុ​ណ្ឋ​ភាព​អតិបរិមា​មាន​ចាប់ពី​២៨អង្សារ។​

​លោក អ៊ុំ វណ្ណា បាន​បន្តទៀត​ថា អាកាសធាតុ​ចុះ​ត្រជាក់​ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅក្នុង​ខេត្តរតនគិរី​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​បញ្ហា​សុខភាព កូនចៅ ខ្លួនឯង​ និង​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​ភ្លើង ពេលដែល​បងប្អូន​ប្រជាពលរដ្ឋ​រងា អាំងភ្លើង​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច សូមកុំ​ភ្លេច​ពន្លត់ភ្លើង​ឲ្យ​អស់​៕
ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម១៩ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ២៣ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម២៧ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម