Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម មានបំណងបើកច្រកព្រំដែនអន្តរជាតិ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ៤៥ឆ្នាំក្រោយដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមានកិច្ចការជាច្រើនបានវិវត្តរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ហើយនាពេលខាងមុខ កម្ពុជា-វៀតណាម មានបំណងបើកច្រកទ្វារព្រំដែនអន្តរជាតិមួយទៀត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតី ខួបលើកទី ៤៥នៃទិវាការចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩​៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀណាមថា ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ជាប់ព្រំដែនកម្ពុជា-វៀតណាម ក៏ត្រូវបានរៀបចំឡើងដោយដឹកនាំធ្វើពីសំណាក់រដ្ឋាភិបាល​វៀត​ណាម និងរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ សម្ដេចតេជោ និងនាយករដ្ឋមន្ត្រីវៀតណាម ​មានគម្រោងថា នៅពេលខាង​មុខ នឹងអាចបើកច្រកនៅតំបន់នោះ ជាច្រកអន្តរជាតិមួយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «យើងត្រូវបំពេញកិច្ចការមួយចំនួន ទន្ទឹមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅសម្រេចបើកច្រកព្រំដែន ឲ្យទៅជាច្រកព្រំដែនអន្តរជាតិ»។ សម្ដេចតេជោ​ ហ៊ុន សែន បានលើកឡើងទៀតថា ប្រសិនបើមានការបើកច្រកព្រំដែនអន្តរជាតិ នៅតំបន់នេះ ធ្វើឲ្យប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានទំនាក់ទំនងកាន់តែជិតស្និត ជាមួយនឹងច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងតែមានការរីកចម្រើនជាខ្លាំង៕​

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម