Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌី​ន អំពាវនាវ​ប្រជា​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​របស់​សុខាភិបាល និង កែប្រែ​ឥរិយាបថ​រស់នៅ​តាមបែប​គន្លង​ថ្មី​

បានផុស

នៅ

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ នា​ព្រលប់​ថ្ងៃទី ២១ ខែធ្នូ នេះ លោកស្រី ឱ វណ្ណឌី​ន ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​របស់​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​កែប្រែ​ឥរិយាបថ​រស់នៅ​តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែលជា​ភារកិច្ច​របស់​បុគ្គល​ម្នាក់ៗ​។

លោកស្រី ឱ វណ្ណឌី​ន បញ្ជាក់​ថា “​យើ​ង​មិនត្រូវ​មើល​ស្រា​លលើ​លទ្ធភាព​ចម្លង​រហ័ស នៃ​វីរុស​កូ​វីដ​-១៩ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នេះ​ឡើ​យ ដែល​អាច​កើត​មាន​ឡើង​គ្រប់​កាលៈទេសៈ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង លើ​បុគ្គល​ដែល​មិនបាន ការពារ​ខ្លួន ត្រឹមត្រូវ​តាម​ការណែនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​របស់​ក្រសួងសុខាភិបាល​”​។

​ជាមួយគ្នា​នោះ លោកស្រី ឱ វណ្ណឌី​ន បាន​អំពាវនាវ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​អនុវត្ត​ន៍​នូវ​វិធានការ​៣ ការពារ គឺ​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង និង​វិធានការ​៣​កុំ ដែល​រួមមាន កុំទៅ​កន្លែង​មាន​មនុស្ស​ច្រេ​ី​ន​កុះករ កុំទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន និង​កុំ​ប៉ះពាល់​គ្នា ដូចជា​ពេល​ជួបគ្នា កុំ​ចាប់​ដៃ​គ្នា កុំ​ឱប​គ្នា កុំ​កៀកក​គ្នា ជា​ដើម​។

ក្នុង​ឆ្នាំ​ថ្មី សាកល ២០២១ លោកស្រី ឱ វណ្ណឌី​ន បាន​បួងសួង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខ​ភាពល្អ និង​ជៀស​ផុតពី​ការចម្លង​វីរុស​កូ​វីដ​-១៩ គ្រប់ៗ​គ្នា និង​សូម​ឲ្យ​មាន​ជោគជ័យ​ឈ្នះ​កូ​វីដ​-១៩ នៅ​ឆ្នាំ​២០២១៕
ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១០ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម