ព័ត៌មានជាតិ
អ្នកជំនាញអាជីវកម្ម ឥណ្ឌូចិន និងក្រុមហ៊ុន ហ៊ួត ជា រៀបចំវេទិកាជំនួបម្ចាស់អាជីវកម្ម និងហ្វ្រេនឆាយដ៏ធំជាងគេប្រចាំឆ្នាំ ២០២២
អ្នកជំនាញអាជីវកម្ម ឥណ្ឌូចិន សហការជាមួយក្រុមហ៊ុន ហ៊ួត ជា រៀបចំវេទិការជំនួបម្ចាស់អាជីវកម្ម និងហ្វ្រេនឆាយដ៏ធំជាងគេមិនធ្លាប់មាននៅកម្ពុជា ប្រចាំឆ្នាំ២០២២ ដែលនឹងរៀបចំឡើងនៅថ្ងៃអាទិត្យទី ២៦ ខែមិថុនា ឆ្នាំ ២០២២នេះ ក្នុងសណ្ឋាគារសុខាស្ថិតនៅជ្រោយចង្វារ រាជធានីភ្នំពេញ គឺចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ រសៀល។

វាគ្មិនល្បីៗនឹងចូលរួមក្នុងវេទិកា ធ្វើបទបង្ហាញអំពីសហគ្រិនភាព ប្រេន ហ្វ្រេនឆាយ ការផ្គត់ផ្គង់ ការងារចែកចាយ ការបំប្លែងអាជីវកម្ម ការពង្រីកអាជីវកម្ម ការចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ស្តង់ដារអាជីវកម្ម និងទុនសម្រាប់អាជីវកម្ម។ សម្រាប់អ្នកចូលរួមនឹងជួបដោយផ្ទាល់ជាមួយម្ចាស់អាជីវកម្ម ១២០០ ស្ថាប័នជួបផ្ទាល់ជាមួយអ្នកវិនិយោគ ១២ ស្ថាប័ន ជួបផ្ទាល់ជាមួយអ្នកផ្តល់ទុន ៦ ស្ថាប័នជួបផ្ទាល់ជាមួយអ្នកប្រឹក្សាអាជីវកម្ម ៥ ស្ថាប័ន ជួបផ្ទាល់ជាមួយនឹងប្រេនល្បីៗ ។

វេទិកានេះ នឹងមានការចូលរួមពី ១២០០ – ១៥០០ ស្ថាប័ន/នាក់មកពីតំណាង ដេប៉ូអាជីវករស្ថាបត្យករប្រធានកម្មករអ្នកអភិវឌ្ឍន៍អចលនទ្រព្យម្ចាស់គម្រោង ក្រុមហ៊ុនសាងសង់ ម្ចាស់ហាងលក់រាយ អ្នកវិនិយោគ ធនាគារម្ចាស់កម្មសិទ្ធិបញ្ញា ម្ចាស់ម៉ាកយីហោ អ្នកចែកចាយ/លក់បន្ត អ្នកនាំចូលផ្តាច់មុខរោងចក្រអ្នកផ្គត់ផ្គង់។


សម្រាប់អ្នកចង់ចូលរួម៖អ្នកចូលរួម៖ ហ្វ្រីសំបុត្រចូលរួមដោយគ្រាន់តែខលមកឲ្យបានមុនថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ តាមលេខទូរសព្ទសម្រាប់ចុះឈ្មោះ៖ 077 8888 20 / 066 6789 01 / 096 88 73 339 ។





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?