Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ខ្ញុំគ្មានសិទ្ធិដើម្បីប្រគល់ដីឲ្យវៀតណាម សូម្បីមួយមីល្លីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានដីវៀតណាម សូម្បីមួយមីល្លីម៉ែត្រ

បានផុស

នៅ

នៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសច្បាស់ៗថា «ខ្ញុំគ្មានសិទ្ធិ ដើម្បីប្រគល់ដីឲ្យវៀតណាម សូម្បីមួយមីល្លីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានដីវៀតណាម សូម្បីមួយមីល្លីម៉ែត្រ សូមឲ្យតែត្រូវទៅតាមក្បួនខ្នាត ដែលអាណានិគមនិយមបារាំង បានផ្ដល់បន្សល់ទុកទៅបានហើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់សម្ដចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតី ខួបលើកទី ៤៥នៃទិវាការចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16  ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២។

ក្នុងពិធីដដែល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា វៀតណាម ក៏មិនត្រូវការយកដីរបស់កម្ពុជា ហើយកម្ពុជា ក៏មិនត្រូវការយកដីរបស់វៀតណាមនោះដែរ ដោយសម្ដេចបញ្ជាក់ទៀតថា «មិនថាតែជាមួយវៀតណាមទេ ជាមួយព្រះរាជាណាចក្រថៃ ជាមួយនឹងឡាវ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២៩ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម