ព័ត៌មានជាតិ
រាជរដ្ឋាភិបាលសម្រេចបង្កកដីជាង ១ ពាន់ហិកតា នៅកោះថ្ម ត្រៀមបង្កើតតំបន់សេដ្ឋកិច្ចពិសេស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ នេះ បានសម្រេចបង្កកដីចំនួន ១ ១៧៦ ហិកតា ដើម្បីត្រៀមបម្រុងទុកការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬរោងចក្រ នៅទីតាំងកោះថ្ម «X16» ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ ក្នុងពិធី ប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃក្រោយតំបន់នេះ ក្លាយទៅជាតំបន់ផ្លាស់ប្ដូរទំនិញដ៍ល្អ អ្នកដែលផលិតនៅតំបន់នេះ អាចចុះទៅកំពង់ផែ គីយឺត និងផ្លូវទៅទីក្រុងហ៊ូ ជីមិញ។ ហើយថា តំបន់នេះ អាចទៅជាតំបន់កែច្នៃ ព្រោះកសិផល និងវត្ថុធាតុដើមរបស់កម្ពុជាមានចំនួនច្រើននៅតំបន់ឥសាន ខេត្តក្រចេះ ដែលតភ្ជាប់នៅតំបន់ទាំងនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានណែនាំឱ្យលោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្ដើមពង្រីកផ្លូវនៅទីតាំងនោះទៅព្រំដែនឱ្យបានប៉ុនស្មើផ្លូវជាតិលេខ ៧ ខណៈដែលសម្ដេចប្រកាសគ្រោងបើកច្រកអន្តរជាតិរវាងកម្ពុជា-វៀតណាមនៅទីតាំងកោះថ្ម «X16» ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?