Connect with us

ព័ត៌មានជាតិ

តំបន់អភិរក្ស​សត្វផ្សោតកម្ពុជា​ នឹងស្នើជាបញ្ជីត្រៀម​បេតិកភណ្ឌ​ធម្មជាតិ​ពិភព​លោក​នៃអង្គការ​យូណេស្កូ 

បានផុស

នៅ

ការចូលរួមអភិរក្សសត្វផ្សោត និងជីវៈចម្រុះផ្សេងទៀតរបស់កម្ពុជា​ ​គឺដើម្បីរក្សា​បានតម្លៃ​ធម្មជាតិ​ជា​សកលសម្រាប់ការស្នើតំបន់អភិរក្សទាំងនេះដាក់ជាបញ្ជីត្រៀម «បេតិកភណ្ឌធម្មជាតិពិភពលោក» របស់អង្គការយូណេស្កូ។ ​នេះជាការថ្លែងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា​ ក្នុង​សន្និសីទកាសែតស្ដីពីយុទ្ធនាការអន្ទាក់សូន្យនៅខេត្តក្រចេះ កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក នេត្រ ភក្ត្រា លើកឡើងថា ដើម្បីឱ្យតម្លៃជាសកលនៃតំបន់អភិរក្សសត្វផ្សោតកម្ពុជា​ អាចដាក់​ក្នុងបញ្ជីត្រៀមជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន គឺទាមទារការចូលរួមថែរក្សា ការពារ ហើយ​ទប់ស្កាត់ឱ្យខានតែបានការនេសាទខុសច្បាប់ទាំងឡាយនៅក្នុងតំបន់ហាមឃាត់។

លោកបន្តថា តម្លៃជាសកលនេះ ផ្អែកលើធនធានចម្រុះរបស់កម្ពុជា គឺធនធានធម្មជាតិដែលមាន សត្វផ្សោត ត្រីពូជ សត្វស្លាបប្រភេទកម្រ មានតំបន់ព្រៃលិចទឹក និងកោះ មានក្ដាន់ ទន្សោង ព្រមទាំង​មានត្រី​ជាង ៨០០ប្រភេទ ជាដើម។

ឆ្លៀតក្នុងសន្និសីទនោះ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ  ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស ប្រជានេសាទ សូមអនុវត្តតាមច្បាប់ឲបានត្រឹមត្រូវ កុំនេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ឆក់ ឬឧបករណ៍នេសាទផ្សេងទៀតនៅតំបន់ហាមឃាត់ ដើម្បីធានាសុវត្ថិភាពដល់ជីវៈចម្រុះនៅក្នុងទឹក ជាពិសេសសត្វផ្សោត ខណៈបច្ចុប្បន្ននេះ ផ្សោតទឹកសាបកម្ពុជានៅសល់តែចំនួន ៨៩ក្បាលប៉ុណ្ណោះ កំពុងរស់នៅលើដងទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

លោក នេត្រ ភក្រ្តា បញ្ជាក់ថា ក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យ មិនមែនត្រឹមតែផ្តោតលើអន្ទាក់នៅលើដីគោក ឬលើអាកាសទេ តែក៏ផ្តោតលើអន្ទាក់ក្នុងទឹកដែរដូចជា មង ឧបករណ៍ឆក់ និងឧបករណ៍នេសាទផ្សេងទៀត ដែលជារៀងរាល់ឆ្នាំ សត្វផ្សោតជាច្រើនក្បាល រកឃើញថា ស្លាប់ដោយជាប់មង និងខ្លះទៀតអាចមកពីការឆក់។

សូមជម្រាបថា កម្ពុជាបានជ្រើសរើសតំបន់អភិរក្សចំនួន ៥ទីតាំង គឺដែនជម្រកសត្វព្រៃព្រែកប្រសព្វ តំបន់ការពារធម្មជាតិភ្នំស្បែង ឧទ្យានជាតិជួរភ្នំក្រវាញ ភ្នំណាមលាវ និងតំបន់អភិរក្សអន្លង់​ផ្សោតព្រែកកាំពី ដើម្បីស្នើសុំដាក់ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌធម្មជាតិ​ពិភពលោករបស់​អង្គការ​យូណេស្កូ។

តែការសម្រេចចុងក្រោយ មានតែតំបន់អភិរក្សអន្លង់ផ្សោតព្រែកកាំពី និងតំបន់​ការពារ​ធម្មជាតិភ្នំស្បែង ត្រូវបន្តនីតិវិធី សម្រាប់ការស្នើដាក់ជាបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិ​ពិភពលោក​របស់អង្គការយូណេស្កូ៕

អត្ថបទ ៖ ធឿន វ៉ាន់សុង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម