ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីវៀតណាម ៖ វៀតណាមបញ្ជូនកងទ័ពមកជួយកម្ពុជា ផ្ដើមចេញពីប្រពៃណីសាមគ្គី និងការជួយគ្នាទៅវិញទៅមក
នាយករដ្ឋមន្ត្រីវៀតណាម បានរំលឹកថា ការដែលវៀតណាមបញ្ជូនកងទ័ពមកជួយកម្ពុជា ដើម្បីរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺផ្ដើមចេញពីប្រពៃណីសាមគ្គី និងការជួយគ្នាទៅវិញទៅមក។ ការឲ្យដឹងនេះ គ្រាដែលលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមនៅក្នុងពិធីរំលឹក ដល់ដំណើរតស៊ូដ៏អង់អាចក្លាហាន របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីរំដោះជាតិ ប្រជាជនកម្ពុជា កាលពីថ្ងៃកាលពី ៤៥ ឆ្នាំមុន តំបន់កោះថ្ម ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម ឬហៅថា តំបន់ X16 នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២នេះ។
លោក ផាម មិញជីញ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៤៥ អង្គភាពវៀតណាមជាច្រើន បានមកកម្ពុជា ដើម្បីជួយកសាងកងទ័ព ដែលជាកម្លាំងដើមនៃបដិវត្តន៍កម្ពុជា ដើម្បីដណ្ដើមឯករាជ្យជាតិ ហើយនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ បានរំដោះរាជធានីភ្នំពេញ។ ប៉ុន្តែនៅពេលនោះ កម្ពុជាមិនទទួលបានសុខសន្តិភាពទេ ហើយបានធ្លាក់ចូលទៅក្នុងសោកនាដកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាឧក្រិដ្ឋកម្មមិនអាចអត់អោនឲ្យបាន ដែល ៤ទសវត្សរ៍ក្រោយមក តុលាការពិសេសកម្ពុជា បានប្រកាសផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ ចំពោះអំពើនេះ។
នាយករដ្ឋមន្ត្រីវៀតណាម បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ពួកខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាជាង ៣លាននាក់ ហើយពួកខ្មែរក្រហមក៏បានជាន់ឈ្លីតម្លៃមិត្តភាព សាមគ្គីភាពដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ផងដែរ។
លោកថា ជាការពិតនៅកម្ពុជា មានការបះបោរពីកម្លាំងតស៊ូ ពីប្រជាពលរដ្ឋនៅក្នុងតំបន់ភូមិភាគបញ្ចឹម ភូមិភាគឦសាន ភូមិភាគ ៣០២ជាដើម ហើយក្នុងគ្រាដ៏លំបាកលំបិននោះ សម្ដេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការកងវរៈសេនាធំ រួមជាមួយកម្មាភិបាលស្នេហាជាតិមួយចំនួន បានសម្រេចចិត្តទៅវៀតណាម ដើម្បីទទួលបានការគាំទ្រ។ ពីព្រោះនៅពេលនោះ សម្ដេចតេជោបញ្ជាក់ហើយថា គ្មានប្រទេសណាអាចជួយ ក្រៅពីវៀតណាមនោះទេ។ លោកថា ថ្វីបើវៀតណាមកំពុងមានការលំបាក ដោយសាទើបងើបពីសង្គ្រាម ប្រជាជនវៀតណាម បានបង្ហាញនូវការចែករំលែកនូវក្តីលំបាក ដោយជួយបណ្ដុះបណ្ដាល កសាងកម្លាំងស្នូល កម្លាំងបដិវត្តន៍កម្ពុជា ដើម្បីប្រយុទ្ធតតាំងជាមួយប៉ុលពត។
ដោយការខិតខំប្រឹងប្រែងផ្ដល់ជំនួយ ដ៏មានប្រសិទ្ធភាពរបស់វៀតណាម នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៧៨ កងកម្លាំងប្រដាប់អាវុធបដិវត្តន៍សង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងដោយមានសមមិត្ត ហ៊ុន សែន ជាមេបញ្ជាការ ហើយនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ កម្ពុជាបានបង្កើតគណៈកម្មាធិការកណ្ដាល នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលមានសមមិត្ត ហេង សំរិន ជាប្រធាន និងសមមិត្ត ហ៊ុន សែន ជាសមាជិក។
ឆ្លើយតបការតាមការអំពាវនាវ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នឹងផ្ដើមចេញពីប្រពៃណីសាមគ្គី និងការផ្សារភ្ជាប់ទំនាក់ទំនង និងការជួយគ្នាទៅវិញទៅមករវាងទាំងពីរ វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្ត មកជួយកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត និងកសាងប្រទេសឡើងវិញ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ