ព័ត៌មានជាតិ
បុរី ណាឌី បើកសម្ពោធវីឡាព្រីនសេសថ្មី
បុរី ណាឌី បានបើកសម្ពោធវីឡាព្រីនសេសថ្មី ដែលជាវីឡាទោលដ៏ប្រណីតថ្មីមួយ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានដីទូលាយនៅជុំវិញគេហដ្ឋាន កាលពីថ្ងៃអាទិត្យទី19 ខែមិថុនា ឆ្នាំ 2022 នៅការិយាល័យលក់បុរី ណាឌី។ នៅក្នុងកម្មវិធីនេះផងដែរ លោកលូ អ៊ីឆាង ដែលជាប្រធានផ្នែកលក់ និងអភិវឌ្ឍអាជីវកម្មនៃបុរី ណាឌីបានធ្វើបទបង្ហាញអំពីវីឡា ព្រីនសេសថ្មីរបស់បុរី ណាឌី និងជម្រាបអំពីអត្ថប្រយោជន៍ ដែលមិនធ្លាប់បានឃើញពីមុនមក សម្រាប់ម្ចាស់វីឡាព្រីនសេសបុរី ណាឌី។

បុរី ណាឌី គឺជាសហគមន៍ដ៏ប្រណិត ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ និងជាគម្រោងដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយថា ជាគម្រោងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ ដែលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា គឺ ជីស៊ីស៊ីគ្រុប។ បុរី ណាឌី គឺជាសហគមន៍តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើតនូវសេវាកម្មដ៏ល្អ សម្រាប់បម្រើដល់ម្ចាស់លំនៅឋានទាំងអស់ហៅថា “ណាឌីឃែរ” ដែលរួមមានសេវាកម្មមូលដ្ឋានចំនួន 3 និងសេវាកម្មពិសេសបន្ថែមចំនួន 9 ផ្សេងទៀត។ បុរី ណាឌី មានភាពលេចធ្លោ ក្នុងនាមជាការអភិវឌ្ឍទីធ្លាព្រមជាមួយនឹងការរចនាទេសភាពប្រកបដោយភាពច្នៃប្រឌិត ដែលរៀបចំឡើង ដោយក្រុមស្ថាបត្យករអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យម្រោងទាំងមូលមានភាពខុសប្លែកពីគម្រោងដទៃ។


លោក លូ អ៉ីឆាង ប្រធានផ្នែកលក់ និងអភិវឌ្ឍអាជីវកម្មនៃបុរី ណាឌី បានមានប្រសាសន៍ថា “ហេតុផល និងគោលបំណងដែលជំរុញឲ្យពួកយើងធ្វើការរចនាវីឡាទោលប្រភេទនេះ ដោយសារតែពួកយើងចង់ផ្ដល់ជូននូវគេហដ្ឋាន ដែលមាននូវមុខងារសម្បូរបែបគ្រប់ប្រភេទ នៅក្នុងគេហដ្ឋានសម្រាប់ឲ្យលោកអ្នកធ្វើការប្រើប្រាស់ទីធ្លាទាំងអស់ នៅក្នុងគេហដ្ឋានប្រកបដោយប្រសិទ្ធិភាព។

យើងជឿជាក់ថា គេហដ្ឋានទាំងអស់មានសារៈសំខាន់ណាស់ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក ដូច្នេះហើយទើបពួកយើងស្វះស្វែងរកវិធី ដែលអាចផ្ដល់ជូននូវបទពិសោធន៍នៃការរស់នៅដ៏ល្អឥតខ្ចោះសម្រាប់ម្ចាស់គេហដ្ឋាន ដែលរួមបញ្ចូលនូវម្លប់ និងពន្លឺគ្រប់គ្រាន់ លំហូរខ្យល់ធម្មជាតិ និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។” តាមការកំណត់ជាទូទៅ ប្រភេទវីឡាទោលនៅកម្ពុជា គួរតែមាននូវទីធ្លាដីទំនេរនៅជុំវិញផ្ទះ ហើយវីឡាព្រីនសេស គឺជាប្រភេទគេហដ្ឋានដែលសាកសមជាវីឡាទោលដ៏ពេញលេញមួយ ដែលផ្ដល់ជូននូវទីធ្លាដ៏ធំទូលាយនៅជុំវិញគេហដ្ឋាន ដូច្នេះហើយលោកអ្នកអាចស្នាក់នៅក្នុងគេហដ្ឋានដែលមានឯកជនភាព និងពោរពេញដោយធនធានសម្បូរបែបសម្រាប់ក្រុម គ្រួសាររបស់អ្នក” លោកលូ បានបន្ថែម។


លោក លូ អ៉ីឆាង ក៏បានចែករំលែកអំពីតម្លៃពិសេស ការបង់ប្រាក់ដ៏សម្បូរបែប និងប្រូម៉ូសិន ដែលនឹងផ្ដល់ជូនទៅកាន់អតិថិជន ដែលបានកក់ក្នុងពេលបិទទីតាំងមុនដែលបន្តរហូតដល់ចុងខែកក្កដា។ បុរី ណាឌីក៏ផ្ដល់ជូននូវប្រព័ន្ធវៃឆ្លាត និងមានសុវត្ថិភាពសម្រាប់គ្រប់យូនីតនៃវីឡាព្រីនសេសទាំងអស់ដើម្បីធានានូវការរស់នៅ ដែលមិនមានការរំខានផ្សេងៗសម្រាប់អតិថិជនទាំងអស់។ បន្ថែមពីលើនេះ បុរី ណាឌី ក៏ផ្ដល់ជូននូវសម្ភារៈអេឡិចត្រូនិកសម្រាប់ ប្រើប្រាស់ក្នុងគេហដ្ឋានជាង 12 ប្រភេទទៅកាន់ម្ចាស់គេហដ្ឋានទាំងអស់ ដូច្នេះនៅពេលដែលលោកអ្នកទទួលបានគេហដ្ឋាន លោកអ្នកមានសម្ភារៈខ្លះៗនៅក្នុងផ្ទះសម្រាប់ប្រើប្រាស់រួចជាស្រេច។


សម្រាប់ព័ត៌មានលម្អិតអំពីបុរី ណាឌី សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ 085 887 885 ឬតាមដាន៖
Facebook: https://www.facebook.com/NADIBYGCC or https://www.facebook.com/GOLDENCAMBODIACENTURY.GCC
Instagram: https://www.instagram.com/borey_nadi_by_gc_city/
Tiktok: https://www.tiktok.com/@gc_city_cambodia
LinkedIn: https://www.linkedin.com/company/gc-city/
អំពីក្រុមហ៊ុន ជីស៊ីស៊ី
ក្រុមហ៊ុន GCC គ្រុបមានប្រភពដើមមកពីប្រទេសហុងកុង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ GCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នយើង គឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំ នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 រួមមាន ៖ GC City, GC Land, GC Realty, GC Design, GC Management, GC Credit, GC Propertyជាដើម។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី ផ្សារយើង GC Residence ជ្រោយចង្វារ Lixin Century Innovation Park និង Thames Park City។ ក្រុមហ៊ុន GCC ក៏មានការិយាល័យ នៅប្រទេសហុងកុង ចិន និងជប៉ុនផងដែរ។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានទ្រព្យសកម្មរហូតដល់ លើស 3 ពាន់លានដុល្លារអាមេរិក និងមានដីសម្រាប់ វិនិយោគ រហូតដល់ 3000 ហិកតា។ យើងប្ដេជ្ញាកសាងក្រុមហ៊ុនសាជីវកម្ម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ទន្ទឹមនឹងនេះ យើងនឹងព្យាយាមនាំយកនូវ អ្វីដែលពិសេស និងប្លែកសម្រាប់ប្រជាពលរដ្ឋខ្មែរហើយយើងនឹងធ្វើការបរិច្ចាគត្រឡប់ទៅកាន់ សហគមន៍វិញតាមរយៈសកម្មភាពសប្បុរសធម៌។

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?