Connect with us

ព័ត៌មានជាតិ

​សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការ​ ពង្រីកផ្លូវទៅកាន់តំបន់កោះថ្ម​

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការពង្រីក​ផ្លូវទៅកាន់តំបន់កោះថ្ម​ ​ពីព្រោះតំបន់នោះ អាចនឹងក្លាយ​ជាតំបន់សេដ្ឋកិច្ចពិសេស, តំបន់រោងចក្រ, ឬតំបន់ពាណិជ្ជកម្មផ្សេងៗទៀត នាពេលខាងមុខ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ បានធ្វើឡើងគ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងខួបលើកទី ៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ​​សម្តេច បាន​និយាយជាមួយនាយករដ្ឋមន្ត្រីវៀតណាមរួចហើយ អំពីបំណងទៅថ្ងៃក្រោយ នឹងអាចបើកជាច្រកទ្វារអន្តរជាតិ​ នៅពេលសមស្របណាមួយ តែនៅថ្ងៃនេះមិនទាន់អាចប្រកាសបានទេ ដោយសារនូវមានកិច្ចការងារមួយចំនួនទៀត ត្រូវពិភាក្សាគ្នា។​សម្តេចថា «​ផ្លូវដែលយើងធ្វើមកកោះថ្មនេះ វាមានត្រឹមតែ ៨​ម៉ែត្រ សូមឯកឧត្តម ស៊ុន ចាន់ថុល ចាប់ផ្ដើមពង្រីកវាយ៉ាងហោចណាស់ឲ្យប៉ុនផ្លូវជាតិលេខ ៧​ តភ្ជាប់មកតំបន់ព្រំដែន។ ព្រោះខ្ញុំជឿថា ថ្ងៃក្រោយតំបន់នេះ នឹងក្លាយជាតំបន់ផ្លាស់ប្ដូរសេដ្ឋកិច្ច»។

នៅក្នុងឱកាសដដែលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា សម្ដេចបានចេញ​សេចក្តីសម្រេច​តាមការស្នើសុំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រួចហើយដើម្បី​បង្កក់ដីនៅទីនោះជាង ១១៧៦ ហិកតា ដើម្បីត្រៀមបម្រុងទុកការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងតំបន់រោងចក្រ។​ ​

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ​តំបន់នោះ ក៏អាចក្លាយជាតំបន់កែច្នៃផងដែរ ពីព្រោះកសិផល និងវត្ថុធាតុដើមរបស់កម្ពុជា មានច្រើនណាស់នៅតំបន់ឥសាន ដែលតភ្ជាប់ទៅកាន់តំបន់​នោះ​។ ដូច្នេះសម្តេចស្នើឲ្យ​ពង្រីកផ្លូវនៅតំបន់នោះ នាឆ្នាំ ២០២៣ ឬឆ្នាំ ២០២៤ខាងមុខ​​។ ​ការធ្វើដូច្នេះ ក៏ដើម្បីទាក់ទាញអ្នកវិនិយោគទុន បើទោះបីជាពេលនេះ គេមិនទាន់​ចាប់អារម្មណ៍។ ប៉ុន្តែថ្ងៃក្រោយគេនឹងចាប់អារម្មណ៍។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការរៀបចំ​ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង សេវាទូរស័ព្ទ ឬសេវាកម្មផ្សេងៗ ​ដើម្បីបម្រើដល់សេចក្តីត្រូវការ នៅតំបន់នោះផងដែរ។​

ចំណែកបញ្ហាពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងវៀតណាម សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រាប់ ៥ ខែឆ្នាំនេះ បាន​ឡើងជាង ៥ពាន់លានដុល្លារ​ ហើយអ្វី​ដែលគួរ​ឲ្យភ្ញាក់ផ្អើលនោះ គឺមុនកូវីដ-១៩មកដល់ ប្រទេស​ទាំងពីរ​ បានដាក់គោលដៅត្រឹម ៥ពាន់លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែ​សម្រេចបានរហូតដល់ ៩ពាន់លានដុល្លារ ​ហើយសង្ឃឹមថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងឡើងទៅដល់ជាង ១០ពាន់លានដុល្លារ ប្រសិនបើគ្មានអ្វីប្រែប្រួល​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម