Connect with us

ព័ត៌មានជាតិ

ស្ដាប់​អ្នកនាំពាក្យ​អគ្គ​នគរបាល​ជាតិ​បញ្ជាក់ ក្រោយ​ការ​បែក​ធ្លាយ​សំឡេង ស្តីពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍

បានផុស

នៅ

នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ នេះ បាន​បែកធ្លាយ​សារ​សម្លេង ក៏ដូចជា​លិខិត​ស្តីពី​ការបន្ធូរបន្ថយ នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​បញ្ហា​នេះ បាន​នាំឱ្យមាន​ការជជែក​គ្នា​នៅតាម​បណ្ដាញ​ព័ត៌មាន ក៏ដូចជា​បណ្ដាញ​សង្គម​ផ្សេងៗ នាំ​ឲ្យ​មានការ​យល់ច្រឡំ ចំពោះ​ការអនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គ​នគរបាលជាតិ​បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​នេះ​ថា គេ​មិនដែល​ឱ្យ​អនុវត្ត ឬ​កាត់បន្ថយ​ការអនុវត្ត​លិខិតបទដ្ឋាន​ដោយ​មាត់ទទេ​នោះ​ទេ យើង​អនុវត្ត​អនុក្រឹត្យ​។ អញ្ចឹង​ប្រសិនបើ​មានការ​លើកលែង ត្រូវ​មាន​លិខិត​ណែនាំ​ផ្សេងៗ និង​មាន​ក្រដាស​ស្នាម​នាំ​ជា​ផ្លូវការ​។ លោក​បញ្ជាក់ថា “​អត់​មាន​គោលការណ៍​ឲ្យ​កាត់បន្ថយ​អី ចំណុច​ណាមួយ​នៅក្នុង​អនុក្រឹត្យ​លេខ​៣៩​នោះទេ យើង​អនុវត្ត​ពីមុនមក​យ៉ាងម៉េច គ្រាន់តែ​មានការ​ណែនាំ​ឱ្យ​អនុវត្ត​វិធានការ​ច្បាប់​ស្រប​ទៅ​ជាមួយនឹង​ការអប់រំ​ដោយ​ទន់ភ្លន់ អត់​មាន​កំណត់ថា ចំណុច​ណា​ត្រូវ​លើកលែង ចំណុច​ណា​ត្រូវអនុវត្ត ដូចជា​អត់​មាន​គោលការណ៍​ដែល​នាំ​ជា​ផ្លូវការ​ឮ​រឿង​ហ្នឹង​ទេ​”​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់ទៀតថា “​គេ​មិនដែល​លុប​ការអនុវត្ត ដែលមាន​លិខិតស្នាម​គតិយុត្តិ​ហើយ ដោយនិយាយ​តែ​នឹង​មាត់​នោះទេ មិនដែល​ទេ បើ​ចង់​លុប គឺ​ត្រូវ​ចេញ​លិខិតស្នាម​លិខិតបទដ្ឋាន​មួយទៀត​ដើម្បី​លុប ឬ​ដើម្បី​នាំ​ការអនុវត្ត​”​។

គួររំលឹកថា នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ នេះ មានការ​បែកធ្លាយ​សារ​សម្លេង​របស់លោក​វរសេនីយ៍​ទោស ម៉ាន សុផាន់​ណា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​បាន​និយាយ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុក្រឹត្យ​លេខ​៣៩ និង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​យោងតាម​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ហើយ​សារ​សំលេង ក៏ដូចជា​លិខិត​នោះ ធ្វើការ​ណែនាំ​ដល់​លោកនាយ​ការិយាល័យ​ទាំង​២៥ រាជធានី​-​ខេត្ត ស្តីពី​ការកែសម្រួល​ចំពោះ​រថយន្ត​៩ ចំណុច និង​ម៉ូតូ​៧ ចំណុច​រួមមាន​៖

​ទី​១. រថយន្ត​ពិន័យ​៩​ចំណុច ត្រូវ​កែសម្រួល​មក ការអប់រំ​៥ ចំណុច និង​ពិន័យ​៤​ចំណុច​៖

​ការអប់រំ​៥ ចំណុច​រួមមាន​៖ ១. មិន​គោរព​ភ្លើង​សញ្ញា ផ្លាកសញ្ញា ២. ការ​ល្មើ​សបទ និង​ជែង ៣. ការមិន​ពាក់​ខ្សែក្រវាត់ ៤. ការដឹក​លើស​ចំណុះ (​អប់រំ​ណែនាំ និង​រើ​ទម្លាក់​ចុះ តាមច្បាប់​កំណត់​) ៥. ការប្រើប្រាស់​ទូរ​សព្ទ​។

ការពិន័យ​៤ ចំណុច​រួមមាន​៖ ១. ល្មើស​ល្បឿន​កំណត់ ២. បើកបរ​ក្នុងស្ថានភាព​ស្រវឹង ៣. គ្មាន​ប័ណ្ណ​បើកបរ ៤. អត់​ផ្លាកលេខ និង​ប័ណ្ណ​សម្គាល់​រថយន្ត​។​

​ទី​២. ម៉ូតូ​ពិន័យ​០៧ ចំណុច ត្រូវ​កែសម្រួល​មក ការអប់រំ​៤​ចំណុច និង​ពិន័យ​៣​ចំណុច​៖

​ការអប់រំ​៤ ចំណុច​រួមមាន​៖ ១. មិន​គោរព​ភ្លើង​សញ្ញា ផ្លាកសញ្ញា ២. ការ​ល្មើ​សបទ និង​ជែង ៣. ការប្រើប្រាស់​ទូរ​សព្ទ ៤. គ្មាន​កញ្ចក់​ឆ្លុះ​ត្រឡប់ក្រោយ​។​

ការពិន័យ​០៣​ចំណុច​រួមមាន​៖ ១. មិន​ពាក់មួក​សុវត្ថិភាព (​តែ​ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ បើ​មិនអាច​ទេ ត្រឹម​ធ្វើការ​អប់រំ​) ២. បើកបរ​ក្នុងស្ថានភាព​ស្រវឹង ៣. គ្មាន​ផ្លាកលេខ​។​

​ជាការ​កត់សម្គាល់ សម្រាប់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ​កន្លងមក តែង​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ផងដែរ ជាពិសេស​ការចាប់​ផាកពិន័យ រហូត​មានការ​ប្រទូស្ត​រាយ​គ្នា​ទៀតផង​។ ទន្ទឹម​នោះ ក៏មាន​អ្នកដំណើរ​ខ្លះ មិនបាន​ចូលរួម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ដូចជា​ការបើកបរ​មិន​គោរព​ភ្លើង​ក្រហម ការ​ជែង​មិន​មើល​គន្លង​ផ្លូវ និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជាដើម​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៦ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម