ព័ត៌មានជាតិ
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា អបអរខួប ១០ឆ្នាំ នៃទំនុកចិត្តនៅកម្ពុជា
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ប្រារព្ធពិធីអបអរខួបគម្រប់ ១០ ឆ្នាំ នៅកម្ពុជា ក្រោមសក្ខីភាពនៃអធិបតីភាពរបស់និយ័តករធានារ៉ាប់រងកម្ពុជា និងវត្តមានកិត្តិយសរបស់ តំណាងរាជរដ្ឋាភិបាលកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា ធនាគារដៃគូ ដៃគូកិច្ចការសប្បុរសធម៌ អតិថិជន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងប្រតិបត្តិ និងបុគ្គលិកជាច្រើនរូប។

ក្នុងឆ្នាំ ២០១២ មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេដែលមកដល់ទីផ្សារកម្ពុជា ហើយបានណែនាំឲ្យប្រជាជនស្គាល់នូវសេវាធានារ៉ាប់រងអាយុជីវិត។
ក្រោមកិច្ចខិតខំប្រឹងប្រែងជំរុញវិស័យនេះ ឱ្យមានភាពរីកចម្រើន និងដោយមានការជួយជ្រោមជ្រែងពីនិយ័តករធានារ៉ាប់រងកម្ពុជា ក្រុមហ៊ុនបានបន្តបេសកកម្មរបស់ខ្លួនក្នុងការដឹកនាំកសាងទំនុកចិត្ត និងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ជាសារវន្តនៃសេវាធានារ៉ាប់រងអាយុជីវិតតាមរយៈយុទ្ធនាការសន្និសីទអប់រំនានាដល់ប្រជាជនជាង ១៣ ម៉ឺននាក់ទូទាំងប្រទេសកម្ពុជា។

មេនូឡាយហ្វ៍ ក៏ជាក្រុមហ៊ុនដំបូងគេដែលបានពង្រីកវិសាលភាពផលិតផល និងសេវាកម្មរបស់ខ្លួនទៅកាន់បណ្ដាតំបន់សក្តានុពលសេដ្ឋកិច្ចនានាដូចជាខេត្តសៀមរាប បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និងព្រះសីហនុ ដើម្បីផ្ដល់ជូននូវការការពារហិរញ្ញវត្ថុដល់ប្រជាជនខ្មែរកាន់តែច្រើនថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងការពារអនាគតហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជាជាង ១១ ម៉ឺននាក់និងផ្តល់សំណងជូនអតិថិជនជិត ៨ លានដុល្លារអាមេរិករួចមកហើយ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានរួមចំណែកគាំទ្រសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការអាជីវកម្មផងដែរ។

ជាក់ស្តែង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះដោយគិតចាប់ពីឆ្នាំ ២០១២ មក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចំណាយថវិកាជាង ៤ លានដុល្លារអាមេរិករួចមកហើយ ក្នុងសកម្មភាពគាំទ្រសុខភាព និងសុខុមាលភាពសហគមន៍កម្ពុជារួមមាន ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការចែកមួកសុវត្ថិភាព ការឧបត្ថម្ភព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ការរៃអង្គាសថវិកាដល់មន្ទីរពេទ្យកុមារ ការឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ការផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩ និងកម្មវិធីនានាជាច្រើនទៀត។

លោក Robert Elliott ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «នេះជាមោទកភាពបំផុតសម្រាប់ខ្ញុំនៅពេលគិតដល់ក្រុមគ្រួសារជាច្រើននៅកម្ពុជា ដែលយើងបានការពារហិរញ្ញវត្ថុជូនក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ អំឡុងពេលនោះហើយដែលយើងបានធ្វើឱ្យការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតរស់នៅកាន់តែប្រសើរឡើងសម្រាប់រាប់ម៉ឺនក្រុមគ្រួសារនៅកម្ពុជា។ យើងមិនត្រឹមតែផ្ដល់ជូនអតិថិជននូវភាពអស់ក្តីកង្វល់ក្នុងចិត្ត និងការគាំទ្រនៅពេលជួបបញ្ហាប្រឈមផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងបានជួយឱ្យអតិថិជនមានផែនការហិរញ្ញវត្ថុ និងគោលដៅជីវិតដ៏រឹងមាំសម្រាប់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។»
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា បុគ្គលិក ទីប្រឹក្សាធានារ៉ាប់រង ដៃគូនានា និងអតិថិជនទាំងអស់របស់យើង។ ប្រសិនបើគ្មានការផ្ដល់ទំនុកចិត្ត និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ យើងពិតជាមិនអាចសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លាក្នុងរយៈពេល ១០ ឆ្នាំនេះបានទេ។» លោកក៏បានបន្ថែមទៀតថា៖ «ស្របពេលដែលយើងប្រមើលមើលទៅ ១០ ឆ្នាំខាងមុខ ក្រុមហ៊ុនយើងនៅតែផ្តោតសំខាន់លើបេសកកម្មក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់គ្រួសារកម្ពុជា។ យើងនៅតែបន្តផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងស្របតាមតម្រូវការរបស់ទីផ្សារ ក៏ដូចជាផ្តល់ការការពារហិរញ្ញវត្ថុកាន់តែងាយស្រួល តម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជាជាច្រើនទៀត។»

ខួបគម្រប់ ១០ ឆ្នាំរបស់ មេនូឡាយហ្វ៍ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពជោគជ័យ និងភាពជាអ្នកដឹកនាំក្នុងទីផ្សាររបស់ក្រុមហ៊ុន ស្ដែងចេញតាមរយៈទំនុកចិត្ត និងការគាំទ្រដ៏ច្រើនលើសលប់ពីប្រជាជនកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេនៅក្នុងប្រទេស មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) នៅតែបន្តផ្តោតលើគោលដៅរបស់ខ្លួនដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេផ្នែកឌីជីថលដែលចាត់ទុកអតិថិជនជាគោល តាមរយៈផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួននៅក្នុងវិស័យ។


ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាផ្នែកមួយនៃសាជីវកម្មក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល។ ជាមួយស្នាក់ការកណ្តាលជាសកលនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ក្រុមហ៊ុនផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងធានារ៉ាប់រង ដោយមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិកជាមួយបទពិសោធន៍អាជីវកម្មច្រើនជាង ១៦០ ឆ្នាំមកហើយ។ គិតត្រឹមចុងឆ្នាំ ២០២១ ក្រុមហ៊ុនមានបុគ្គលិកបម្រើការងាជាង ៣៨ ០០០ នាក់ ទីប្រឹក្សាធានារ៉ាប់រងប្រមាណ ១១៩ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣៣ លាននាក់។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ ក្រុមហ៊ុនបានផ្ដល់សំណងចំនួន ៣២,៧ ពាន់លានដុល្លារកាណាដាជូនដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក៕
សម្រាប់ព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់ www.manulife.com.kh ឬតាមដានទំព័រហ្វេសប៊ុក www.facebook.com/ManulifeKH
ទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន
កញ្ញា ជា វិជាន
ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
+855-96 2829-791

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?