ព័ត៌មានជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ចាប់ផ្ដើមនៅថ្ងៃនេះ នៅរាជធានីភ្នំពេញ
ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធ ក្នុងឆ្នាំ ២០២២នេះ ប្រទេសកម្ពុជា បានប្ដេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន គឺរួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់នាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗស្របតាមមូលបទ«សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ លើកទី ១៦ នឹងចាប់ផ្ដើមនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ដឹកនាំដោយសម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅរាជធានីភ្នំពេញនេះ នឹងអនុម័តលើឯកសារថ្មីៗមួយចំនួន និងសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំ។
រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងកត់សម្គាល់ឯកសារពិភាក្សាចំនួន ២ផ្សេងទៀត រួមមាន៖ ទី១. ឯកសារពិភាក្សា ស្តីពី ការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ។ ទី២. ឯកសារពិភាក្សា ស្តីពី ការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធា ដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។ ទន្ទឹមនឹងនេះ កិច្ចប្រជុំនឹងពិនិត្យសម្រេចលើសំណើរបស់ឥណ្ឌា សុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌ និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជាមួយប្រទេសបូកមួយចំនួន នៅខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ។
ក្នុងអំឡុងនៃកិច្ចប្រជុំនេះដែរ នឹងមានកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន និងកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ។ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអគ្គលេខាធិការអាស៊ាន ក៏នឹងអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ