Connect with us

ព័ត៌មានជាតិ

តោះ! មក​ស្គាល់​ជីវប្រវត្តិ​អភិបាល​ខេត្ត​បន្ទាយមានជ័យ

បានផុស

នៅ

នៅថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ​២០១៩​ ព្រះ​មហាក្សត្របាន​ចេញព្រះរាជ្យក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ ដែល​រង​រឿង​អាស្រូវ​ស្នេហា ហើយត្រូវ​​ប្រមុខ​រដ្ឋាភិបាល​ស្នើ​ផ្លាស់ប្តូរ​ទៅ​បម្រើ​ការងារ​នៅក្រសួងមហាផ្ទៃ។

មុន​ការ​តែងតាំង​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ក៏​កាន់​តួនាទី​ជា​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ត​ទៀត​នេះ កម្ពុជា​ថ្មី​នឹង​បង្ហាញ​ជីវប្រវត្តិ​អភិបាល​ខេត្ត​ទី ១១ លោក​អ៊ុំ រាត្រី មាន​ប្រវត្តិ​បែប​ណា?

កុមារភាព

​លោក អ៊ុំ រាត្រី កើត​នៅ​ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​១៩៦៩ ក្នុង​ត្រកូល​កសិករ ហើយពី​តូច​ដល់​ធំ​ដឹងក្តី​រស់នៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបាត់ដំបង (​បច្ចុប្បន្ន​ខេត្តបន្ទាយមានជ័យ)។

ប្រវត្តិ​សិក្សា

​លោក​បាន​រៀន​ចំណេះដឹង​ទូទៅ​​ ពីថ្នាក់​បឋមសិក្សា​ ដល់​មធ្យមសិក្សា​ទុតិយភូមិ នៅ​ស្រុក​មង្គល​បូរី ហើយ​បន្ត​សិក្សា​​បរិញ្ញាប័ត្រ នៅ​សាកល​រី​ទ្យា​ល័យ​សេដ្ឋកិច្ច​នៅ​ក្រុងភ្នំពេញ និង​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម (MBA) នៅ​ខេត្តបន្ទាយមានជ័យ។

ជីវិត​គ្រួសារ

​លោក​បាន​រៀបការ​ជាមួយ​អ្នកស្រី ជ័យ ណា​រី បង្កើត​ចំណង​គ្រួសារ​បានកូន​ ៤ ​នាក់​។

ប្រវត្តិការងារ

​ក្នុង​ជិវិត​ការងារ លោក​បាន​ចូល​បម្រើ​ជា​មន្ត្រី​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ នៅ​សាលាខេត្ត​បន្ទាយមានជ័យ រួច​ឡើងជា​អភិបាលរង​ស្រុក​មង្គល​បូរី​ ជា​អភិបាលក្រុង​សិរីសោភ័ណ រួច​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ (យូរ​ជាងគេ)​។ តាម​ព្រះរាជក្រឹត្យ​លេខ នសរកត ៥៩៤ ចុះ​ថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ​២០១៩ របស់​ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ បាន​តែងតាំង​លោក​ជា​អភិបាលខេត្ត​ទី​១១ បើ​គិតពី​បង្កើត​និង​ដំណើរការ​ខេត្ត​បន្ទាយមានជ័យ​ពី​ឆ្នាំ​១៩៨៨​មក​។

ខេត្តបន្ទាយមានជ័យ​ បង្កើតឡើង​ដោយ​អនុ​ក្រឹត្យច្បាប់​លេខ​៣២ ក្រ​.​ច ចុះ​ថ្ងៃទី​២៣​ ខែមករា ​ឆ្នាំ​១៩៨៧ និង​ប្រកាស​ឲ្យ​ដំណើរការ​ការងារ (​សម្ពោធ​ខេត្ត​) ជា​ផ្លូវការ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៨៨។ គិត​ចាប់តាំងពី​ដំណើរការ​រដ្ឋបាលខេត្ត​ពីថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៨៨ មក ខេត្តបន្ទាយមានជ័យ មាន​ថ្នាក់ដឹកនាំ ចំនួន​១១​រូប​ហើយ ដែល​រួមមាន៖

១- សម​មិត្ត អ៊ិត លឿ (១៩៨៨-១៩៩២)
២- លោក ម៉ោញ កុសល (១៩៩២-១៩៩៤)
៣- លោក ដូង ខែម (១៩៩៤-១៩៩៩)
៤- លោក ថាច់ ឃ​ន (១៩៩៩-២០០៤)
៥- លោក ហេង ចាន់ថា (២០០៤- ២០០៦)
៦- លោក អន ស៊ុ (២០០៦-២០០៨)
៧- លោក អ៊ុង អឿន (២០០៨- ២០១៣)
៨- លោក ទ្រី ណារិន (២០១៣)
៩- លោក គោ​ស៊ុ សារឿ​ត (២០៣-២០១៦)
១០- លោក សួន បវរ (២០១៦-២០១៩)
១១-​លោក អ៊ុ រាត្រី (២០១៩- បច្ចុប្បន្ន​)៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម