Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​កំពុងពន្លឿន​ការងារ​កាត់ដីបឹង​ទន្លេសាប​ជូនប្រជាពលរដ្ឋ

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ឆ្នាំ ​កំពុងចុះកំណត់អត្តសញ្ញាណ វាស់វែងដី ដើម្បីកាត់ឆ្វៀលដីបឹងទន្លេសាប​ជូនប្រជាពលរដ្ឋ បន្ទាប់ពីការរំឭករបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល​ប្រាប់ឱ្យអភិបាលខេត្តជុំវិញ​បឹងទន្លេសាប​ កាត់ដីឱ្យប្រជាពលរដ្ឋតាមការសន្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមិថុនា ២០២២ នេះថា បច្ចុប្បន្នក្រុមការងារ​គ្រប់គោលដៅ ក្នុងខេត្ត​កំពុងធ្វើការងារនេះ ដោយធ្វើការកំណត់​អត្តសញ្ញាណរបស់ប្រជាពលរដ្ឋ​ ខណៈ​ដីនៅឃុំសំរោងសែន និងផ្លូវទូក សម្ដេចចេញ​អនុក្រឹត្យរួច​ហើយ ដោយកំពុង​វាស់​ចែកជូនប្រជាពលរដ្ឋ។​

សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា​កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ បាន​បញ្ជាឱ្យអាជ្ញាធរចុះធ្វើការពិនិត្យកែសម្រួលកាត់ឆ្វៀលដីបឹងទន្លេសាបតំបន់ ២ និងតំបន់ ៣ ជូនប្រជាពលរដ្ឋទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​អាស្រ័យផល​របស់​ប្រជាពលរដ្ឋ​។

រាជរដ្ឋាភិបាលបាន​សម្រេចកែសម្រួលព្រំប្រទល់តំបន់ដីបឹង​ទន្លេសាបនៅខេត្ត​ជាប់បឹង​ទន្លេ​សាប​មួយចំនួនរួចហើយរួមមាន ខេត្តកំពង់ធំ​ សម្រួលផ្ទៃដីទំហំ ​១០ ​០១៤​ហិកតា ចេញពីតំបន់២ បញ្ចូលមកក្នុងតំបន់១នៅបឹងទន្លេសាប ជូនពលរដ្ឋ៩ ១៤៤គ្រួសារ។

ខេត្តពោធិ៍សាត់កែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ ប្រគល់ជូនពលរដ្ឋ ១ ៦៥៨ គ្រួសារសម្រាប់អាស្រ័យផល។ ខេត្តបន្ទាយមានជ័យ ៥៨ ហិកតា ១៦ អា ស្ថិតនៅស្រុកព្រះនេត្រព្រះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម