Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម អបអរសាទរជាមួយប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំមានភាពប្រាកដនិយម  

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២នេះ បានអនុញ្ញាតឲ្យលោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនេះលោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងក្ដីរីករាយជាខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាប្រទេសលោកស្រលាញ់ពេញចិត្ត ហើយជាប្រទេសមិនមានការរើស​អើងសាសនា ពោលគឺជាប្រទេសសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា ដោយនេះជាតម្លៃពិតរបស់កម្ពុជា ហើយក៏ជាគំរូសម្រាប់ពិភពលោកផងដែរ។

លោកអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ក៏បានអបអរសាទរជាមួយប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព និងគំរូ ហើយមានភាពប្រាកដនិយមក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកបណ្ឌិត បានបន្តទៀតថា ប្រទេសអារ៉ាប៊ី សាអូឌីត មានភាពរីករាយជាខ្លាំង ជាមួយនឹងការគោរព និងស្រលាញ់ នូវការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយនឹងយកបទពិសោធន៍ពីប្រទេសកម្ពុជា ទៅចែករំលែកនៅតាមវេទិកាផ្សេងៗ និងជាមួយថ្នាក់ដឹកនាំប្រទេសដទៃទៀត អំពីការដឹកនាំដែលផ្ដល់ជូនប្រជាពលរដ្ឋ នូវសេរីភាព និងក្ដីស្រលាញ់ តាមការអនុវត្តជាក់ស្ដែង។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះពាក្យពេច​ន៍ របស់លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា ហើយសម្ដេចតេជោ បានមានប្រសាសន៍ថា សុខដុម​នីយកម្ម ជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសមួយ អាចទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់អោន និងសុខដុម​នីយកម្មជាតិសាសន៍ និងសាសនា ហើយត្រូវខិតខំធ្វើយ៉ាងណា កុំឲ្យមានភាពលម្អៀង ​និងមិនអាចយកច្បាប់ ព្រមទាំងវិធានរដ្ឋបាលគ្រប់គ្រងជំនឿ របស់ប្រជាជននោះទេ។ ផ្ទុយទៅវិញ ត្រូវមានគោលនយោបាយ និងវិធីសាស្រ្ដ ដើម្បីបំពេញបន្ថែម ហើយបង្កលក្ខណៈឲ្យមានការរីកចម្រើន៕​

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១១ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម