ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវ ៧១ C ជាង ១០០ គ.ម សម្រេចបាន ៣៧ ភាគរយ
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែង ១១៤,៦២ គីឡូម៉ែត្រ ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដល់ស្រុកចម្ការលើ ខេត្តកំពង់ចាម សម្រេចបាន ៣៧%។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យការសាងសង់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ពីបច្ចេកទេសនៃការសាងសង់ ដោយមានការសិក្សាលម្អិតលើស្ថានភាពភូមិសាស្រ្ត លើកកម្ពស់តួផ្លូវឲ្យផុតពីកម្ពស់ទឹកនៅរដូវវស្សា ការសាងសង់ស្ពានបើកមុខទឹកប្រវែង៤០០ម៉ែត្រ ការពារទឹកហូរបុកដាច់ផ្លូវ និងគ្រឹះផ្លូវ នៅទីប្រជុំជនមានការជីកប្រឡាយទឹក និងដាក់លូបង្ហូទឹក ដើម្បីជាមូលដ្ឋានជាង់ស្តែងក្នុងការធានាគុណភាពផ្លូវឲ្យមានភាពរឹងមាំ អាចប្រើប្រាស់បានយូអង្វែង និងបានផ្តាំផ្ញើឲ្យក្រុមសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសត្រូវយកចិត្តទុកដាក់សាងសង់ ឈរលើគោលការណ៍គុណភាពជាចម្បង ស្រោចទឹកជាប្រចាំ ដើម្បីកុំឲ្យរំខាន ប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនោះ។ ហើយលោកបានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនក៏ដូចជាបងប្អូនប្រជាពលរដ្ឋកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលងាយធ្វើឱ្យផ្លូវឆាប់ខូច។

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប១១៤,៦២គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់ នៅគីឡូម៉ែត្រលេខ៣០+៤០០ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
គម្រោងសាងសង់ផ្លូវនេះរួមមាន ផ្លូវមេប្រវែង៩២,៤៤៦ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង(AC) កម្រាស់៧សង់ទីម៉ែត្រ មានកន្លែងសម្រាប់បត់ត្រឡប់២កន្លែង(U-Turn) ផ្លូវតភ្ជាប់មានប្រវែង១៥,៨២១ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង(AC) កម្រាស់៧សង់ទីម៉ែត្រ ផ្លូវខ្នែងចំនួន៩ខ្សែ ប្រវែង៦,៣៥៣ គ.ម ទទឹងតួផ្លូវ ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ស្ពានចំនួន១៣កន្លែងប្រវែង៨៧៥មែត្រ ផ្លូវបំបែកតំបែរប្រវែង១៥,៨០គីឡូម៉ែត្រ ផ្លូវខ្នែងមានប្រវែង៦,៣០គីឡូម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ២០២កន្លែង សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយថវិកាសាងសង់ ប្រមាណ១២៩,៩៨លាន ដុល្លារអាមេរិក៕

អត្ថបទ៖ ឌឿន ចាន់ថារី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក