ព័ត៌មានជាតិ
ប្រធានព្រឹទ្ធសភាស្នើឱ្យអាជ្ញាធរគោរពតួនាទីបម្រើពលរដ្ឋដោយឥតលក្ខខណ្ឌ
សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារទីចាត់ការ ១ ខ្នង នៅវិទ្យាល៍យ ជាស៊ីម ជ្រោយចង្វារ នាព្រឹកថ្ងៃទី ២១ ខែមិថុនា ២០២២ នេះបានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្ដផ្សាភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការបម្រើប្រជាជនតាមតួនាទី ភារកិច្ច ដោយឥតលក្ខខណ្ឌ។

ជាមួយគ្នានេះ សម្ដេច សាយ ឈុំ ក៏អំពាវនាវដល់គ្រប់សាលារៀនយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យសិស្សានុសិស្សយល់ដឹង មានគំនិតច្នៃប្រឌិត ចេះគោរពនិងចេះប្រើពាក្យសំដីនិងអាកប្បកិរិយា គួរសមចំពោះមនុស្សគ្រប់រូប។
ទន្ទឹមនឹងនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានលើកឡើងពីកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយកម្ពុជា ឈរលេខរៀងទី២ ជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩លឿនជាងគេនៅលើពិភពលោក។

នៅក្នុងពិធីនោះដែរលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា វិស័យអប់រំ កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើ កំណែទម្រង់ស៊ីជម្រៅ សំដៅលើកកម្ពស់ពង្រឹងប្រសិទ្ធភាពលើវិស័យនេះ តាំងពីថ្នាក់មតេយ្យសិក្សា រហូតដល់មធ្យមសិក្សា ដើម្បីផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិត យ៉ាងពិតប្រាកដ ជូនដល់ សិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ៕



អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ