ព័ត៌មានជាតិ
៥០ឆ្នាំក្រោយអស់ជីវិត ម្ចាស់ស្នាដៃលែងមានសិទ្ធិគ្រប់គ្រងសមិទ្ធផលរបស់ខ្លួន
ប្រទេសកម្ពុជា បានកំណត់ថា ស្នាដៃណាក៏ដោយ មានតម្លៃត្រឹមមួយជីវិតនៃអ្នកនិពន្ធ បួកថែម ៥០ឆ្នាំ ក្រោយពីនេះទៅ នឹងក្លាយជារបស់សាធារណៈ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍កម្មវិធី Grow Under Peace របស់កម្ពុជាថ្មីថា ស្នាដៃណាក៏ដោយ ឧទាហរណ៍ ដូចជា ស្នាដៃអក្សរសាស្រ្ត ឬអក្សរសិល្ប៍ មានតម្លៃត្រឹមមួយជីវិតនៃអ្នកនិពន្ធ បួកថែម ៥០ឆ្នាំទៀតប៉ុណ្ណោះ ក្រោយពីនោះទៅ ស្នាដៃទាំងអស់ នឹងក្លាយរបស់សាធារណៈ។
លោកជំទាវ បានបន្ថែមដូច្នេះថា « នៅកម្ពុជា អ្វីដែលគ្មានមរតកសាស្រ្ត គឺជាកម្មសិទ្ធិរបស់រដ្ឋ ដែលមានក្រសួងវប្បធម៌ជាសេនាធិការ ប្រសិនបើអ្នកណាយកមរតកដើមទៅប្រើប្រាស់ ឬកាឡៃ ដោយមិនបានឆ្លងការអនុញ្ញាត ក្រសួងមានសិទ្ធិប្តឹង ឬណែនាំ»។
ជាក់ស្តែងលោកជំទាវរដ្ឋមន្រ្តី បានថ្លែងពាក់ព័ន្ធមរតករបស់លោក ស៊ីន ស៊ីសាមុត ដូច្នេះថា« លោក ស៊ីន ស៊ីសាមុត គាត់មិនបានធ្វើមរតកសាស្រ្ត ដោយសារ បាត់បង់ជីវិតនៅក្នុងរបប ប៉ុល ពត ដូច្នេះកម្មសិទ្ធិរបស់គាត់ ត្រូវបានគ្រប់គ្រងដោយក្រសួងវប្បធម៌ ប៉ុន្តែប្រសិនបើគ្រួសាររបស់គាត់ ចង់សុំកម្មសិទ្ធិមរតករបស់លោក ស៊ីន ស៊ីសាមុត យកទៅគ្រប់គ្រង ត្រូវបង្ហាញភស្តុតាងឯកសារគ្រប់គ្រាន់ ក្រសួងនឹងពិចារណាប្រគល់សិទ្ធិមួយចំនួនជូនទៅសាច់ញាត់គាត់(ស៊ីន ស៊ីសាមុន) វិញ»។
ប៉ុន្តែទោះជាសិទ្ធិនេះ នៅក្នុងការគ្រប់គ្រងរបស់ក្រសួង ឬក្រុមគ្រួសារក្តី ក៏សិទ្ធិនេះ មានសុពលភាពត្រឹមតែមួយអាយុកាលរបស់អ្នកនិពន្ធ បួករួម ៥០ឆ្នាំបន្ថែម បន្ទាប់ពីនេះទៅ នឹងក្លាយជាស្នាដៃសាធារណៈ។
រាល់ស្នាដៃដែលផុតអាយុកាល បានកំណត់នេះ សាធារណជនអាចយកទៅប្រើប្រាស់បាន ដោយមិនមានការហាមឃាត់ ឬខុសច្បាប់នោះទេ ប៉ុន្តែបើយកទៅកាឡៃខុសមរតកដើម គឺខុសសិទ្ធិសីលធម៌ទៅវិញ ពោលគឺត្រូវតែថែរក្សាសិទ្ធិសីលធម៌ជូនម្ចាស់ដើម។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងវប្បធម៌៕ ទួន សុផល


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង