Connect with us

ព័ត៌មានជាតិ

AICHR បើកកិច្ចប្រជុំលើកទី ៣៥ ដើម្បីពិនិត្យ និងអនុម័តលើឯកសារមួយចំនួន

បានផុស

នៅ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ឆ្នាំ ២០២២ បានរៀបចំកិច្ចប្រជុំលើកទី ៣ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២១-២៣ ខែមិថុនា ឆ្នាំ ២០២២ តាមប្រព័ន្ធវីដេអូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាតំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ ២០២២ ដោយមានការចូលរួមពីតំណាង អាយឆានៃប្រទេសសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន។

លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំលើកទី ៣៥នេះ នឹងពិនិត្យ ពិភាក្សា និងអាចអនុម័តទៅលើឯកសារជាច្រើន រួមមាន៖ ដូចជា របាយការណ៍ កំណត់ហេតុនៃកិច្ចប្រជុំ និងសកម្មភាពនានា ដែលបានរៀបចំធ្វើនាពេលកន្លងមក, វឌ្ឍនភាព នៃកម្មវិធីនានា ដែលមិនទាន់បានអនុវត្ត និងរបាយការណ៍ នៃកម្មវិធីដែលបានអនុវត្តរួចហើយ, ឯកសារទស្សនទាន ស្ដីពី កម្មវិធី សកម្មភាពអាទិភាពរបស់អាយឆា ដែលគ្រោងនឹងអនុវត្តក្នុង ឆ្នាំ ២០២២ ជាពិសេសឯកសារសំខាន់ចំនួន ៣ ដែលត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំ ជាមួយរដ្ឋមន្ត្រី ការបរទេសអាស៊ាន នាដើមខែសីហា ឆ្នាំ ២០២២ ខាងមុខ៖

ទី១. របាយការណ៍ឆ្នាំ២០២២របស់អាយឆា ទី២. សេចក្តីថ្លែងការណ៍របស់ប្រធានអាយឆាទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងទី៣. កម្មវិធី សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣។

បើតាមលោក ជិន ម៉ាលីន ក្រៅពីនេះ នៅក្នុងកិច្ចប្រជុំលើកទី ៣៥ ក៏នឹងមានកិច្ចជំនួបដាច់ដោយឡែកចំនួន ២ រវាង អាយឆាជាមួយគណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) និងជាមួយវេទិកា នៃស្ថានប័នសិទ្ធិមនុស្សជាតិអាស៊ាន (SEANF) រួមទាំងការពិភាក្សាទៅ លើបញ្ហាផ្សេងៗមួយចំនួនទៀត៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម