ព័ត៌មានជាតិ
ព្រឹត្តិការណ៍ហាត់ យោគះ ជួយដល់សុខភាព និងលើកស្ទួយសន្តិភាពពិភពលោក
នៅថ្ងៃទី២១ ខែ មិថុនា.២០២២ នេះ នៅបរិវេណ ព្រះលានជុលដំរី នៃប្រាសាទបាយ័ន មានព្រឹត្តការណ៍ហាត់ Yoga អបអរសាទរ ទិវាយោគះ អន្តរជាតិ លើកទី៨ ដែលមានការអញ្ជើញចូលរួមពី អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ផងដែរ។

លោកបណ្ឌិត Rajkkunmar Ranjan Singh បានលើកឡើងថា ការធ្វើ យោគះ គឺជាការហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណ មានដើមកំណើតនៅប្រទេសឥណ្ឌា ដោយពាក្យថា “យោគះ” នេះមកពីសំស្ក្រឹត និងមានន័យថាចូលរួម ឬរួបរួម។ សំខាន់ជាងនេះ យោគះ គឺលើកស្ទួយនូវសន្តិភាព ក្នុងពិភពលោកដែលស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiva | Kutumbakam ដែលមានន័យថា “ពិភពលោកគឺជាគ្រួសារតែមួយ”។

លោក Rajkkunmar Ranjan Singh បន្តថា យោគះ និង Ayurveda ដែលជាប្រព័ន្ធវេជ្ជសាស្ត្ររបស់ឥណ្ឌាកំពុងមានការពេញនិមយ និងមានប្រសិទ្ធិខ្ពស់ បន្ទាប់ពីមានការប្រើប្រាស់ជាច្រើនសតវត្សមកហើយ យោគះ និងអាយុវេដ្ត គឺជាវិទ្យាសាស្ត្រដ៏ពិសិដ្ឋបំផុតសម្រាប់ជីវិតប្រចាំថ្ងៃ។ ទាំង យោគះ និង Ayurveda គឺជាសិល្បៈ វិទ្យាសាស្ត្រ និងទស្សនវិជ្ជាដែលមានទំនាក់ទំនងផ្នែកសំខាន់ៗទាំងបួននៃសុខភាព គឺផ្នែករាងកាយ ផ្លូវចិត្ត សង្គម និងវិញ្ញាណ។ លោកអនុរដ្ឋមន្ត្រីឥណ្ឌា បន្តថា នៅសម័យប្រជុំលើកទី៦៩ នៃមហាសន្និ បាតអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី Narendra Modi បានជម្រុញសហគមន៍ពិភពលោកឱ្យប្រកាន់យកនូវ ទិវាយោគះអន្តរជាតិ។ បន្ទាប់មក នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៤ មហាសន្និបាតអង្គការ សហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចជាឯកច្ឆ័ន្ទ ដោយប្រកាសយកថ្ងៃទី២១ ខែមិថុនា ជាទិវាយោគះអន្តរជាតិ។ ចាប់ពីពេលនោះមក រហូតមកដល់ពេលនេះ យោគះ ត្រូវមហាជនទូទាំងពិភពលោកចាប់អារម្មណ៍ និង គាំទ្រលើការហាត់យោគះ តាមបែបប្រពៃណីឥណ្ឌាបុរាណនេះ ហើយដែលឥឡូវនេះវាបានជាកម្មសិទ្ធិសម្រាប់មនុស្សជាតិគ្រប់រូប។

ការហាត់យោគះ ត្រូវបានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ទទួលស្គាល់ពីអត្ថប្រយោជន៍ ហើយបានយកទៅអនុវត្តប្រចាំថ្ងៃរៀងៗខ្លួន។ នៅក្នុងសង្គមបច្ចុប្បន្ននេះ មនុស្សភាគច្រើនមានជំងឺសស្ត្រេសតានតឹងក្នុងផ្លូវចិត្ត ការហាត់យោគះ គឺជាមធ្យោបាយមួយ សម្រាប់កាត់នូវភាពតានតឹង បានស្ងប់ផ្លូវចិត្ត និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ទោះបីជាប្រទេសទាំងពីរប្រឈមមុខនឹងបញ្ហាថ្មីៗនៃជំងឺ កូវីដ-១៩ ក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏កិច្ចសហប្រតិបត្តិការទ្វេភាគី មិនថមថយបន្តិចឡើយ ប៉ុន្តែកាន់តែរឹងមាំងជាងមុនទៅទៀត។ លោកបន្តថា សព្វថ្ងៃនេះ ទាំងឥណ្ឌា និងកម្ពុជាកំពុងសម្លឹងមើលការពង្រឹង និងស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងការធ្វើកិច្ចសហប្រតិបត្តិកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ចាប់ពីវិស័យ ពាណិជ្ជកម្ម និងការវិនិយោគ រហូតដល់វិស័យការពារជាតិ និងសន្តិសុខ។

លោក ប៉ាក់ សុខុម មានប្រសាសន៍បន្តថា តាមរយៈព្រឹត្តិការណ៍យោគះនេះ កម្ពុជាបានចូលរួមអបអរជាមួយបណ្តាប្រជាជាតិនានានៅក្នុងពិភពលោក ហើយគោលដៅទេសចរណ៍របស់កម្ពុជា “ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ” នឹងត្រូវបានធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់កម្ពុជាបន្ថែមទៀត។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ យោគះអន្តរជាតិនេះ មានការអញ្ជើញចូលរួមពី អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងក្រសួងអប់រំយុវជននិងកីឡា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្ស និសិត្យមកពីសាកលវិទ្យាល័យក្នុងខេត្ត ប្រមាណ ៥០០ នាក់៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង