ព័ត៌មានជាតិ
អគ្គលេខាធិការនៃអង្គការពិភពឥស្លាមថា នៅកម្ពុជាមានសុខដុមនីយកម្ម ផ្នែកជាតិ សាសន៍ និងសាសនា
លោក Dr. Mohammad Bin Abdul Karim Alssa អគ្គលេខាធិការនៃអង្គការពិភពឥស្លាម លើកឡើងបែបនេះ ខណៈលោកចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នារសៀលថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។

មានប្រសាសន៍នៅក្នុងជំនួបពិភាក្សានោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រកាសស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក H.E. Dr. Mohammad Bin Abdul Karim Alssa អគ្គលេខាធិការនៃអង្គការពិភពឥស្លាម មកកាន់ប្រទេសកម្ពុជា ។

ចំណែកលោក Dr. Mohammad Bin Abdul Karim Alssa បានថ្លែងថា លោកសប្បាយរីករាយ ដែលឃើញការរីកចម្រើននៅប្រទេសកម្ពុជា ហើយលោកក៏បានមើលឃើញដែរថា នៅកម្ពុជាមានសុខដុមនីយកម្ម ជាតិ សាសន៍ និងសាសនា ហើយការមើលឃើញនេះ គឺលោកបានមើលឃើញតាំងតែពីមុនដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាម្ល៉េះ។

ជាក់ស្តែងនៅក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន គឺសម្ដេចពិតជាបានផ្ដល់នូវឱកាសដ៏ល្អ ដើម្បីស្វែងយល់ពីសុខដុមនីយកម្ម ជាតិ សាសន៍ និងសាសនា នៅប្រទេសកម្ពុជា ហើយសម្តេចក៏បង្ហាញនូវមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាមនុស្សសុជាតិដូចគ្នាផងដែរ។

បើតាមលោករដ្ឋលេខាធិការ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសព្រះរាជាណាចក្រកម្ពុជានេះ លោកក៏បានចូលថ្វាយបង្គំសម្ដេចព្រះសង្ឃរាជរាជទាំងពីគណៈផងដែរ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?