ព័ត៌មានជាតិ
គ្រាន់តែ១ថ្ងៃមានពលករខ្មែរចេញពីថៃចូលមកកម្ពុជាចំនួន៥៥១នាក់
គ្រាន់តែក្នុងរយៈពេល១ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០មានពលករខ្មែរដែលចេញពីប្រទេសថៃចូលកម្ពុជាតាមច្រកព្រំដែននានាមានចំនួន៥៥១នាក់។
យោងតាមទិន្នន័យរបស់ស្ថានកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវប្រទេសថៃដែលបានផ្ញើជួនលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ មានពលករខ្មែរចេញពីប្រទេសថៃ ចូមមកកម្ពុជាសរុបចំនួន៥៥១នាក់ ក្នុងនោះស្រី១៩៥នាក់ និងក្មេងចំនួន១១នាក់។

តាមទិន្នន័យដដែលបានបន្តថា ចំនួន៥៥១នាក់ដែលចេញពីថៃចូលមកកម្ពុជានោះ ចូលតាមច្រកចំនួន៨រួមមាន ច្រកអន្តរជាតិប៉ោយប៉ែតចំនួន៥៤នាក់ ស្រី៦នាក់ ច្រកដូង២៥៤នាក់ ស្រី៩២នាក់ ច្រកព្រំ២០នាក់ ស្រី១នាក់ ច្រកម៉ាឡៃ៦នាក់ស្រី១នាក់ ច្រកអូរបីជាន់១៩៣នាក់ ស្រី៨៥នាក់ ច្រកបឹងត្រកួន៦នាក់ស្រី២នាក់ ច្រកតំបន់ស្តកស្តោរ៦នាក់ ស្រី៣នាក់និងតំបន់ចាន់គីរី១២នាក់ ស្រី៥នាក់។
ការចាកចេញរបស់ពលករខ្មែរពីថៃចូលមកប្រទេសកម្ពុជានេះ បន្ទាប់ពីមានករណីផ្ទុះជំងឺកូវី១៩នៅខេត្តសាមុតសខនប្រទេសថៃ ចូលសហគមន៍។ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ក្នុងប្រទេសថៃ ខេត្តសាមុតសាខនបានប្រកាសបិទខេត្ត និងដាក់បម្រាមគោចរនិងវិធានការផ្សេងៗដូចខាងក្រោមសំរាប់ប្រជាពលរដ្ឋរស់នៅខេត្តសាមុតសាខន ហាមធ្វើដំណើរចេញទៅក្រៅខេត្ត (Lockdown) ចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃ១៩ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ ហាមឃាត់មិនអោយប្រជាពលរដ្ឋចេញពីផ្ទះចាប់ពីម៉ោង ១០យប់ ដល់ម៉ោង៥ភ្លឺ។ ពលករបរទេសហាមផ្លាស់ទីចេញខេត្តសាមុទ្រសាខនជាដាច់ខាតអ្នកបំពាននឹងទទួលទោសនិងផាកពិន័យ។ បិទផ្សារបង្គា និងសន្តេវាសិកដ្ឋានស្រ៊ីមឿង ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករាឆ្នាំ២០២១។ បិទកន្លែងសាធារណទូទៅ ដូចជាពហុកីឡាដ្ឋាន សង្វៀនប្រដាល់ សាលារៀន កន្លែងថែទាំកូនក្មេង ផ្សារទំនើប។ល។

ហាងលក់ម្ហូបអាហារនិងភេសជ្ជៈបើកតែសម្រាប់ទិញខ្ចប់យកទៅផ្ទះ លើកលែងតែមន្ទីរពេទ្យ។ហាងលក់ទំនិញកំណត់ម៉ោងបិទចាប់ពី ២២.០០ – ០៥.០០ និងមិនមានមនុស្សច្រើន។ ផ្សារណាត់និងផ្សារលក់ម្ហូបស្រស់ អាចលក់បានតែរយៈពេល៦ម៉ោងប៉ុណ្ណោះ ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ