Connect with us

ព័ត៌មានជាតិ

ព្រះចៅអធិការវត្តពាមជំនីក ស្នើសុំអាជ្ញាធរជួយដោះស្រាយរឿងមានគេចង់រំលោភយកដីវត្ត

បានផុស

នៅ

ព្រះចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ពាមជំនីក នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល បានស្នើដល់អាជ្ញាធរខេត្តនេះ ជួយរកដំណោះស្រាយ ដោយមានពលរដ្ឋនៅក្បែរមួយរូបចង់យកដីវត្តទៅធ្វើកម្មសិទ្ធផ្ទាល់របស់ខ្លួន។ មិនតែប៉ុណ្ណោះ បុគ្គលរូបនោះ ថែមទាំងចង់លុបផ្នូរដូនតារបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរវត្តនោះចោលទៀតផង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ពាមជំនីក បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០​២២​ថា អ្នកដែលចង់បានដីរបស់វត្តនេះ មានឈ្មោះថា សៀង រ៉េន រស់នៅភូមិក្បែរវត្ត។ រូបគាត់ ចង់យកដីគរុភ័ណ្ឌរបស់វត្តទៅធ្វើជាកម្មសិទ្ធរបស់ខ្លួន ខណៈដីនេះត្រូវបានព្រះចៅអធិការវត្តអនុញ្ញាតឲ្យពុទ្ធបរិស័ទសម្រាប់ធ្វើដំណើរ និងទីបញ្ចុះសពរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត។ បើតាមព្រះចៅធិការវត្ត គឺបុគ្គលខាងលើចង់លុបផ្នូររបស់ដូនតាគេចោល ហើយចង់យកធ្វើជាកម្មសិទ្ធ(ធ្វើផ្លូវ)ទៅកាន់ដីរបស់ខ្លួនផ្ទាល់ទៅវិញ។

ព្រះចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ពាមជំនីក បានឲ្យដឹងទៀតថា  បន្ទាប់ពីចង់បានដីរបស់វត្ត ហើយត្រូវបានព្រះចៅអធិការ និងពុទ្ធបរិស័ទតវ៉ា ស្ត្រីខាងលើនេះ បានបង្កើតរឿងអាស្រូវដល់ព្រះចៅអធិការ ដោយចោទព្រះអង្គថា មានស្រីមានកូនទៅវិញ ដោយសារតែខឹង ព្រះចៅអធិការមិនព្រមធ្វើតាមខ្លួនដែលចង់លុបផ្នូរ ដូនតារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត។ បើតាមព្រះចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ស្រ្តីរូបនោះថែមទាំងប្តឹងព្រះចៅអធិការ ទៅសាលាដំបូងខេត្តកណ្តាលពីបទបរិហាកេរ្តិ៍ថែមទៀត។

ចំពោះរឿងនេះ មេឃុំកំពង់ហ្លួង បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីមិនសូវដឹងស៊ីជម្រៅនោះទេពាក់ព័ន្ធនិងរឿងដីនេះ។ លោកស្រីមេឃុំកំពង់ហ្លួង បានអះអាងថា លោកស្រី មិនទាន់ដឹងច្បាស់ថាដីនោះ ជារបស់គរុភ័ណ្ឌវត្ត ឬរបស់បុគ្គលដែលបានអះអាងខាងលើនោះទេ ដោយទុកករណីនេះឲ្យថ្នាក់លើដោះស្រាយ។យ៉ាងណាក៏ដោយ ព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទ បានស្នើឲ្យអាជ្ញាធរស្រុក ខេត្ត ជួយរកយុត្តិធម៌ដល់ព្រះអង្គ និងពួកគាត់ផងជុំវិញករណីនេះ។

មកដល់ពេលនេះ សារព័ត៌មាន«កម្ពុជាថ្មី» មិនទាន់អាចស្វែងការទាក់ទងសុំការបំភ្លឺ និងបកស្រាយពីសំណាក់អ្នកស្រី សៀង រ៉េន ដែលត្រូវបានព្រះចៅអធិការ ​និងនិងពុទ្ធបរិស័ទចំណុះជើងវត្ត ពាមជំនីក បាននៅឡើយទេ៕

ដោយ៖ វណ្ណ​ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​នឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់អភិរក្សសត្វត្មាតនៅខេត្តស្ទឹងត្រែង កំពុងទាក់ទាញភ្ញៀវអន្តរជាតិទៅទស្សនា

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានរួមចំណែកព្យាបាលជាង៣ពាន់នាក់ ក្នុងឆ្នាំ២០២៤

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ហ៊ុន ម៉ាណែត ព្រំដែនឡាវ
នយោបាយ៨ ម៉ោង មុន

សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​មន្ត្រី​យោធាកំពូល​ពីរ​រូប​​របស់​អាមេរិក ត្រូវ​​​បណ្តេញ​ចេញ​ពីតំណែង​​​

Sokha Hotels

ព័ត៌មានពេញនិយម