Connect with us

ព័ត៌មានជាតិ

ស្ថាប័នពាក់ព័ន្ធ ត្រៀមចាត់វិធានការ និងអះអាងថា គ្មានការប្រើប្រាស់​បារីអេឡិចត្រូនិកក្នុងសាលា

បានផុស

នៅ

ក្រោយពីផ្ទុះព័ត៌មានទាក់ទងការចរាចរណ៍ និងប្រើប្រាស់បារីអេឡិចត្រូនិក នៅលើបណ្តាញសង្គម មន្រ្តីជាន់ខ្ពស់មន្ទីរអប់រំ និងស្ថាប័នពាក់ព័ន្ធ បានចេញបដិសេធ និងត្រៀមចាត់វិធានការចំពោះអ្នកប្រើប្រាស់ និងចែកចាយដើម្បីទប់​ស្កាត់ឱ្យបានទាន់ពេល។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុជន និងកីឡារាជធានីភ្នំពេញ បានបដិសេធនៅព្រឹកថ្ងៃទី២២ ខែមិថុនាថា រហូតមកដល់ពេលនេះ នៅមិនទាន់មានសិស្សណាម្នាក់ បានប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមសាលារៀន​នៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួនបាននិយាយតៗគ្នាថា​មានសិស្សសាលានៅភ្នំពេញ​មួយ​ចំនួន កំពុងប្រើប្រាស់បារីអេឡិចត្រូនិចហាក់មាននិន្នាការកើនឡើងគួរឱ្យព្រួយបារម្ភ។

លោកប្រធានមន្ទីរបានបន្តថា « យើងអត់ទាន់មានឃើញការប្រើប្រាស់បារីអេឡិចត្រូនិចនៅតាមសាលារៀនទេ តែបើសិស្សប្រើនៅកន្លែងផ្សេងៗទៀត យើងក៏មិនដឹងដែរ»។

យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបានបន្តទៀតថា មន្ទីរនឹងបន្តតាមដានយកចិត្តទុកដាក់ ចំពោះករណីនេះ ព្រោះយើងក៏មានការព្រួយមបារម្ភខ្លាចមានការនាំចូលមកប្រើប្រាស់នៅតាមសាលារៀនដែរ។

ទន្ទឹមនឹងនេះ លោក ហែម ស៊ីណារ៉េត បានណែនាំដល់នាយកសាលាទាំងអស់ ត្រូវអប់រំណែនាំដល់សិស្សអំពីផលប៉ះ​ពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចនេះ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ កុំឱ្យនាំចូលដល់សាលារៀនធ្វើឱ្យប៉ះពាល់​ដល់ការសិក្សារបស់សិស្ស។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន​មានប្រសាសន៍ នៅព្រឹកទី២២ មិថុនានេះដែរថា ចំពោះការប្រើប្រាស់បារីអេឡិចត្រូនិចនេះ អគ្គស្នងការ​នគរបាលជាតិបានដាក់បទបញ្ជារួចហើយឱ្យទប់ស្កាត់និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក បានបន្តថា បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ច បាននិងកំពុងបន្តចុះស្រាវជ្រាវរកប្រភពនាំចូល និងកន្លែងលក់បារីអេឡិចត្រូនិចនេះ ដើម្បីធ្វើការបង្ក្រាបកុំឱ្យបន្តរីករាលដាលកាន់តែធំ ព្រោះអ្នកដែលប្រើប្រាស់​បារីអេឡិចត្រូនិចនេះ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ពិសេសប៉ះពាល់សួតតែម្តង៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រឿងញៀន
សន្តិសុខសង្គម៦ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១០ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម