ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច បន្តត្រួតពិនិត្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា មន្ត្រីជំនាញក្នុងរាជធានីភ្នំពេញ បានទទួលការបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់អែប និងតាប្លែត សម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ ម្យ៉ាងទៀត ដើម្បីតាមដានពិនិត្យបញ្ចៀសនូវបញ្ហាមិនប្រក្រតីកើតឡើង ជុំវិញកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជ្ឋាភិបាល តែម្តង។

ការលើកឡើងរបស់លោក ឈួរ សុបញ្ញា បែបនេះខណៈពេលបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពី «ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ដល់មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក មន្ត្រីប្រតិបត្តិកម្មវិធីឃុំ សង្កាត់ ប្រមាណជាង ៣៥នាក់ កាលពីរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២។

លោក ឈួរ សុបញ្ញា ថ្លែងបន្តថា តាមរបាយការណ៍របស់នាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា បងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ-១៩ សូមអញ្ជើញមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវ នៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួន ដើម្បីទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលបន្តទៀត គ្មានការបញ្ឈប់ដូចការលើកឡើង របស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។

ដោយឡែក គ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលដូចព័ត៌មានខាងលើសូមរួសរាន់ទៅទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលខ្លួនស្នាក់អាស្រ័យនោះ ដើម្បីទទួលបានអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើង ដោយសារតែការខុសឈ្មោះ ឬអត្តសញ្ញាណណាមួយនោះដាច់ខាត៕
អត្ថបទ៖ វិមាន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង