Connect with us

ព័ត៌មានជាតិ

ស្ថាប័ន​ជំនាញ​បើក​កិច្ចពិភាក្សា​ឆ្លង​ច្បាប់​ ស្តី​ពី​ការងារ​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម

បានផុស

នៅ

​អន្តរ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ដឹកនាំ​ដោយ​ប្រធាន​គណៈ​កម្ម​ការ​មហាផ្ទៃ​ការពារ​ជាតិ​និង​មុខងារសាធារណៈ ​នៃ​រដ្ឋសភា​ដោយ​សហការ​ជាមួយ​តំណាង​គណៈកម្មការ​ជំនាញ​ផ្សេងៗ​ទៀត​របស់​រដ្ឋសភា​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​ប្រធាន​ស្ថាប័ន​កិច្ចការ​ព្រំដែន​ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ចំនួន​២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តីព្រាងច្បាប់​ចំនួន​២​នេះ​រួមមាន ​ទី​១-​សេចក្តីព្រាងច្បាប់​ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ​និង ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​ ទី​២-​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការ​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។

សូម​បញ្ជាក់​ថា ​កិច្ចប្រជុំ​ខាងលើ​នេះ​ ​ធ្វើឡើង​នៅ​ថ្ងៃទី​២៦​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ នៅ​សាល​បាយ័ន​នៃ​វិមាន​រដ្ឋសភា​ដោយ​ខាង​អន្តរ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ ដឹកនាំ​ដោយ​លោក​ហ៊ុន​ ណេង​ ប្រធាន​ គណៈ​កម្ម​ការ​មហាផ្ទៃ​ការពារ​ជាតិ​និង​មុខងារសាធារណៈ ​នៃ​រដ្ឋសភា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ​ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា​​និង​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​​នៃ​រដ្ឋសភា រួម​ជាមួយ​តំណាង​គណៈកម្មការ​ជំនាញ​ផ្សេងៗ​ទៀត​របស់​រដ្ឋសភា ​ហើយ​ខាង​តំណាង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ និង ​លោក​វ៉ា​ គឹមហុង​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ និង ​មន្ត្រី​ជំនាញ​មួយចំនួនទៀត។

​សេចក្តី​ព្រាងច្បាប់​ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា​ និង ​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ បាន​ចុះហត្ថលេខា​កាល​ថ្ងៃទី​៥​ ខែតុលា​ ឆ្នាំ​២០១៩ ​ហើយ​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​ ទទួល​យក​កាលពី​ថ្ងៃទី​៩​ ខែតុលា ឆ្នាំ​២០២០​កន្លងទៅ​។

សេចក្តីព្រាងច្បាប់​នេះ​ដែរ ​ត្រូវ​បាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ នៃ​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២០​​ ​ដើម្បី​អនុម័ត​ប្រគល់​ឲ្យ​គណៈកម្មការ​ជំនាញ​ផងដែរ​។

លោក​​ផៃ​ ​ស៊ី​ផាន​ ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ​តាម​រយៈ​កា​រ​បង្ហាញ​របស់​​អ្នក​បច្ចេកទេស គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ​នៃ​ប្រទេស​ទាំង​២​​ បានសម្រេច​ការងារ​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន​៨៤​ភាគរយ​ហើយ​។ នៅ​ក្នុង​៨៤​​ភាគ​រយ​នេះ រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​បាន​អនុម័ត​យល់​ព្រម​ជា​មួយ​រដ្ឋាភិបាល​វៀតណាម​។

លោក​បញ្ជាក់​ថា ​កិច្ចព្រមព្រៀង​នេះ ​យក​ជាការបាន​ល្គឹក​ណា​ដែល​ស្ថាប័ន​នីតិ​ប្ប​ញ្ញត្តិ​ផ្ដល់​សច្ចាប័ន។​ ដូច្នេះ​ការ​ងារ​នេះ​ គឺជា​ការ​ងារ​ផ្ដល់​សច្ចាប័ន​។​ បានសេចក្ដីថា​​រដ្ឋ​សភា​យើង​យល់​ព្រម​នៅ​ក្នុង​ការងារ​​បច្ចេក​ទេស​របស់​គណៈក​ម្មា​ធិ​ការ​ព្រំដែន​​ ដែល​តំណាង​ដោយ​រាជរដ្ឋាភិបាល។

លោក​​ផៃ​ ​ស៊ី​ផាន​ ​ពន្យល់​ថា​ ​រដ្ឋ​សភា​មុន​នឹង​ឲ្យ​សច្ចាប័ន​ ​គឺ​ត្រូវ​​ពិនិត្យ​មើល​គ្រប់​ជ្រុង​​ជ្រោយ​នៅ​ដំណាក់កាល​ចុងក្រោយ​ ហើយ​ពេលណា​រដ្ឋសភា​ផ្ដល់​សច្ចាប័ន​សេច​ក្ដី​ព្រាង​ច្បាប់​នេះ​​ ក្លាយ​ជា​ច្បាប់​​ត្រូវ​បាន​ដាក់​​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម