ព័ត៌មានជាតិ
អុជធូបថ្ងៃសីល ហើយទុកចោល បង្កឲ្យឆេះនៅជាន់ទី៣ សំណាងបានជួយអន្តរាគមន៍ភ្លាមៗ
អគ្គិភ័យមួយបានកើតឡើងនៅផ្ទះល្វែងជាន់ទី៣ បង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹក ហើយក៏ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរជួយអន្តរាគមន៍ទាន់ពេល។

ករណីអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា នៅម៉ោងកើតហេតុប្រជាពលរដ្ឋ បានឃើញផ្សែងខ្មួលខ្មាញ់ចេញពេញផ្ទះល្វែងជាន់ទី៣ ខណៈដែលម្ចាស់ផ្ទះចាក់សោរួចចុះទៅផ្សារ។ បន្ទាប់មកកម្លាំងប្រជាការពារសង្កាត់ បានចុះទៅអន្តរាគមន៍ ក្នុងនោះក៏មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញពីសាលាខណ្ឌច្បារអំពៅ ចុះទៅដល់និងបាញ់ពន្លត់ភ្លាមៗ។


លោកចៅសង្កាត់បញ្ជាក់ថា ករណីអគ្គិភ័យនេះ គឺដោយសារម្ចាស់ផ្ទះអុជធូបថ្ងៃសីល បង្កឲ្យឆេះអាសនៈតែប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នពីការអុជធូបថ្ងៃសីលរួចទុកចោលបង្កឲ្យឆេះបែបនេះ។ មិនខុសពីថ្ងៃទី២១ ខែធ្នូមានអគ្គិភ័យកើតឡើងនៅភូមិព្រែកសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បណ្តាលឲ្យឆេះផ្ទះ២ខ្នង ក៏ព្រោះតែម្ចាស់ផ្ទះអុចធូបសែននំអ៊ីរួចទៅលក់ដូរនៅផ្សារច្បារអំពៅបាត់៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?