ព័ត៌មានជាតិ
នយោបាយឈ្នះ-ឈ្នះ ត្រូវបានរំលេចឡើងក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៦
នេះជាការបញ្ជាក់ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី ១៦ (16th ADMM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២នេះ។

សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ ក៏បានផ្សព្វផ្សាយអំពីនយោបាយឈ្នះ-ឈ្នះផងដែរ ដោយសម្តេចបានលើកឡើងនៅក្នុងកិច្ចប្រជុំថា សុខសន្តិភាពពេញលេញរបស់កម្ពុជាសព្វថ្ងៃនេះ គឺទទួលបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមានតម្លៃដ៏ធំធេងជាទីបំផុត។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ដោយសារតែកម្ពុជាបានកសាងនូវវិមានឈ្នះ-ឈ្នះមួយ នៅរាជធានីភ្នំពេញ សម្ដេចនឹងអញ្ជើញរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ដែលអញ្ជើញមកប្រជុំ ដើម្បីទៅទស្សនាវិមានឈ្នះ-ឈ្នះ ដែលជាកន្លែងចារិក ឬតម្កល់ទុកនូវតឹកតាងមួយចំនួន ដែលជាប្រវត្តិសាស្រ្តនៃនយោបាយឈ្នះ-ឈ្នះ ផងដែរ។

គួរបញ្ជាក់ថា នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយ ដែលសម្តេចតេជោ ហ៊ុន សែន បានបង្កើតឡើងនៅឆ្នាំ ១៩៩៤ ដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំង របស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើមនោះ។ នយោបាយឈ្នះ-ឈ្នះ បានដាក់ចេញយុទ្ធសាស្ត្រ ៣ចំណុចសំខាន់ៗក្នុងការធានាដល់សុវត្ថិភាព សម្រាប់កងទ័ពខ្មែរក្រហម៖ ទី១. ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ធានាសន្តិ សុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។
នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលបានចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០នោះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ខណៈដែលអ៊ុនតាក់ចំណាយទឹកប្រាក់ អស់ប្រមាណ ២០០០លានដុល្លារ តែមិនអាចបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានោះឡើយ។ ការបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃជិត ៣ទសវត្សរ៍នេះ បានធ្វើឲ្យកម្ពុជាទទួលបានពន្លឺសន្តិភាពជាថ្មី និងធ្វើឲ្យកម្ពុជាទទួលបានឱកាសអភិវឌ្ឍន៍ប្រទេស ឲ្យឈានមករកការរីកចម្រើនដល់ពេលបច្ចុប្បន្ន៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ