ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង តម្រូវឲ្យរុះរើខ្ទមដែលសង់ទន្រ្ទានលើដីរដ្ឋ នៅឃុំទួលគគីរ
អភិបាលរងខេត្តកោះកុង បានតម្រូវឲ្យរុះរើខ្ទម ដែលលួចសង់រំលោភបំពានចូលដីរដ្ឋ ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា មកជាសម្បត្តិរដ្ឋវិញ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ អាជ្ញាធរ និងមន្ទីរជំនាញ បានចាត់ទុកថា ការលួច ទន្រ្ទានសង់ខ្ទមអនាធិបតេ្យចំនួន ៩ខ្ទម លើដីរដ្ឋថាជារឿងខុសច្បាប់។ ដូច្នេះតម្រូវឲ្យមានការចេញដីកាដកហូត យករក្សាទុកជាសម្បត្តិរដ្ឋវិញ ដោយមិនអនុញ្ញាតឲ្យមានសកម្មភាពបំពានបន្ត។

បន្ទាប់ពីចុះពិនិត្យតាមលក្ខណៈបច្ចេកទេសហើយ កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ គឺលោក សុខ សុទ្ធី បានណែនាំឲ្យមន្ទីរបរិស្ថាន មន្ទីរដែនដី និងរដ្ឋបាលស្រុកមណ្ឌលសីមា រៀបចំនីតិវិធីបន្ត ដើម្បីដកហូតទីតាំងដី រងការរំលោភបំពានពីក្រុមខិលខូចទាំងនោះ។
រីឯលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា ឲ្យដឹងដែរថា ប្រតិបត្តិការចុះពិនិត្យដីរដ្ឋរងប៉ះពាល់នៅឃុំទួលគគីរនេះ ធ្វើឡើង ២ដងមកហើយ។ កន្លងទៅ តុលាការធ្លាប់ឃាត់ខ្លួនមនុស្ស ២នាក់ ពាក់ព័ន្ធចូលទន្រ្ទានដីរដ្ឋតំបន់ខាងលើនេះ និងមនុស្សជាច្រើនផ្សេងៗបានរត់គេចខ្លួន។

បើតាមលោក ប៉ែន ប៊ុនឈួយ រដ្ឋបាលខេត្តតម្រូវឲ្យលោកស្រី គឹម សុខេម មេឃុំទួលគគីរ ធ្វើលិខិតមេឃៈភាពលើដីរដ្ឋ ដែលមានទំនាស់នេះចេញ ព្រោះការចុះហត្ថលេខាដឹងឮ រឿងដីរដ្ឋខាងលើធ្វើមុននឹងការអនុក្រឹត្យកាត់ឆ្វៀលលេខ ៣០ ទៅទៀត។ ប៉ុន្តែលោកស្រីមិនធ្វើនោះទេ ដោយស្នើសុំឲ្យចាត់វិធានការច្បាប់វិញ ហើយលោកស្រីបន្តទទួលខុសត្រូវតាមច្បាប់។ បច្ចុប្បន្ន លោកអភិបាលរងស្រុកមណ្ឌលសីមា ក៏កំពុងធ្វើរបាយការណ៍លម្អិតមួយដាក់ជូនរដ្ឋបាលខេត្ត ដើម្បីចេញដីកាដកហូតដីរដ្ឋនេះដែរ។

បើតាមលោកអភិបាលរងស្រុកមណ្ឌលសីមា ក្រោយការដកហូតហើយ នឹងបង្កើនការតាមដានឃ្លាំមើលការពារពីសំណាក់កងកម្លាំង និងមន្រ្តីជំនាញ មិនឲ្យមានការចូលទន្រ្ទានបន្តឡើយន ដោយដី ស្ថិតក្នុងតំបន់កាត់ឆ្វៀល រីឯតំបន់មួយចំនួនទៀតគ្រប់គ្រងដោយក្រសួងបរិស្ថាន។
ភ្នាក់ងារកម្ពុជាថ្មីប្រចាំខេត្តកោះកុង នៅមិនទាន់អាចទាក់ទងសុំការពន្យល់បំភ្លឺពីលោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ថាតើដីតំបន់ទំនាស់នោះ ត្រូវរងការបំផ្លិតបំផ្លាញប៉ុន្មានហិចតានោះទេ? ហើយក្រោយដកហូត នឹងបង្កើនការវិធានការបង្ការការពារទប់ស្កាត់យ៉ាងណាខ្លះទៀត?

យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តកោះកុង បើកភ្លើងខៀវដល់ប្រជាពលរដ្ឋណា អាស្រ័យផលយូរឆ្នាំអាចដាក់ពាក្យស្នើសុំកាត់ឆ្វៀលដី ប្រើប្រាស់បានពីអនុក្រឹត្យលេខ ៣០។ ប៉ុន្តែបើគ្មានផលដំណាំ ឬការស់នៅជាក់ស្តែងទេ គឺមិនអនុញ្ញាតឡើយ ដោយរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រងថែរក្សាការពារ៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ