ព័ត៌មានជាតិ
អាស៊ានត្រូវរួបរួមគ្នារក្សាភាពរឹងមាំរបស់ខ្លួន ខណៈតំបន់ទាំងមូលកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ
នេះជាការបញ្ជាក់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។
ប្រមុខការពារជាតិរូបនោះបានបញ្ជាក់យ៉ាងដូច្នេះថា “អាស៊ានត្រូវរួបរួមគ្នា រក្សាភាពរឹងមាំ និងភាពធន់របស់ខ្លួន នៅពេលដែលតំបន់ទាំងមូលកំពុងប្រឈមនឹងសម្ពាធ ដែលកើតចេញពីការកើន ឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម សន្តិសុខបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត ជាដើម។ ការអនុវត្តបាននូវការប្តេជ្ញាចិត្តនេះ នឹងជួយជំរុញដំណើរទៅមុខរួមគ្នាឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាព ប្រកបដោយចីរភាព”។
បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅជាបញ្ហាប្រឈមធំបំផុតនៅក្នុងតំបន់របស់យើង។ ភាពតានតឹងរវាងមហាអំណាចនេះ បើពុំមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវទេនោះ វាអាចនឹងបង្កជាហានិភ័យ និងមហន្តរាយដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងសកលលោកទាំងមូល។ លោកយល់ថា មានតែការពង្រឹងតួនាទីពហុភាគីនិយម ការគោរពនូវច្បាប់អន្តរជាតិ ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ការអត់ធ្មត់ជាអតិបរិមា និងការដោះស្រាយបញ្ហាដោយសន្តិវិធី ទើបជាជម្រើសដ៏ត្រឹមត្រូវ ក្នុងការបញ្ចៀសនូវហានិភ័យណាមួយ ដែលអាចកើតឡើងដោយសារភាពតានតឹងនេះ។
ទាក់ទងដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ចាប់តាំងពីការកកើតឡើង កិច្ចប្រជុំនេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពិគ្រោះយោបល់ និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិខ្ពស់បំផុតនៅក្នុងតំបន់ ដោយមានគោលបំណងលើកកម្ពស់ភាពជឿជាក់ និងទំនុកចិត្តទៅវិញទៅមក តាមរយៈតម្លាភាព និងការបើកចំហ។ កិច្ចប្រជុំនេះ ក៏ជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់ ដើម្បីជំនះនូវរាល់ បញ្ហាប្រឈម ដែលកំពុងកើតមាន ហើយវាក៏ផ្ដល់នូវសារសំខាន់ ដើម្បីបន្តកិច្ចការងារ ដែលបានធ្វើរួមគ្នាកន្លងមកឱ្យកាន់តែរឹងមាំផងដែរ៕
ដោយ ៖ កោះកែវ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ