Connect with us

ព័ត៌មានជាតិ

គម្រោង​ធំ ៣ ចាយ​ទុនរាប់​ពាន់​លាន​ដុល្លារ នឹង​បង្កើតប្រវត្តិសាស្រ្ត​ថ្មីសម្រាប់កម្ពុជា

បានផុស

នៅ

គម្រោង​ហេដ្ឋារចនាសម្ពន្ធ​ធំៗចំនួន ៣ នឹង​ផ្លាស់ប្ដូរ​មុខ​មាត់​ប្រទេស​កម្ពុជា ខណៈ​ដែល​រដ្ឋាភិបាល​ជំរុញ​កំណើន​សេដ្ឋកិច្ច​​ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០។

គម្រោង​ហេដ្ឋារចនាសម្ពន្ធ​ចំនួន ៣ ត្រូវ​មើល​ឃើញ​ថា​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច បង្កើន​កា​រទាក់ទាញ​វិនិយោគ​បន្ថែម​ទៀត។

ផ្លូវ​ល្បឿនលឿន

តាមផែនការ​ផ្លូវល្បឿនលឿន​ពីភ្នំពេញទៅក្រុងព្រះសីហនុ នឹង​ចប់រួចរាល់​ដាក់​ឲ្យប្រើប្រាស់​នៅអំឡុង​ខែ​កញ្ញា ឆ្នាំ​២០២២ បន្ទាប់ពីបើកការដ្ឋាន​សាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោម​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ប្រមាណ ២.០០០លានដុល្លារអាមេរិក។

ផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ ដោយមានទទឹងតួផ្លូវ ២៤,៥ម៉ែត្រ អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់ប្រភេទបើកបរ​ក្នុងល្បឿន​រហូតដល់ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និង​កន្លែង​ខ្លះអាច​បើកបរ​ក្នុងល្បឿនដល់ ១២០​គីឡូម៉ែត្រក្នុង​មួយម៉ោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជា​គម្រោង​ផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់​បន្ថយពេល​វេលាធ្វើ​ដំណើរ​ពីរាជធានី​ភ្នំពេញ​ទៅ​ផែសមុទ្រក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មកត្រឹម​តែ​ពីរ​ម៉ោងប៉ុណ្ណោះ និង​ជួយកាត់​បន្ថយ​តម្លៃ​ភស្តុភារកម្មផងដែរ។

ផ្លូវល្បឿនលឿននេះ នឹងចូលរួមចំណែក​ក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និង​ប៉ូល​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ ឱ្យមានការរីកចម្រើន​លឿន​ជាងធម្មតា ខណៈ​ដែល​រាជរដ្ឋាភិបាល​ដាក់​ផែនការមេ ប្រែ​ក្លាយ​ខេត្តព្រះសីហនុក្លាយ​ទៅជា​តំបន់សេដ្ឋកិច្ច​​ពិសេស​ពហុបំណង ហើយ​ផ្លូវល្បឿនលឿននេះនឹង​ចូលរួម​បម្រើ​ផែនការមេនេះ​ក្នុងការទាក់ទាញ​វិនិយោគិនជាតិ និងអន្តរជាតិ​បន្ថែមទៀតផងដែរ។

ព្រលាន​យន្តហោះកម្រិត​ 4F

ព្រលានយន្តហោះភ្នំពេញថ្មី​នៅ​ខេត្តកណ្តាល​គឺជា​ព្រលានយន្តហោះធំ​កម្រិត 4F ដែល​អាច​នឹងស្រូបយកនិងទទួលបានការហោះហើរ​ពីឆ្ងាយឆ្លងទ្វីបប្រភេទយន្តហោះធុនយក្សរហូត​ដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចត​បាន។

អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បានបង្ហាញមហិច្ឆតា​​អភិវឌ្ឍន៍​ព្រលានយន្តហោះថ្មីនេះឲ្យធំនិង​ទំនើប​ជាងគេនៅតំបន់អាស៊ី។

ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មីនេះ សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ ២.៦០០​ហិកតា ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ ១.៥០០​លាន​ដុល្លារ​។

ប្រភព​ពី​ក្រុមហ៊ុន​បានអះអាងថា ​ក្រុមហ៊ុន​បាន​ចំណាយថវិកាប្រមាណ ៣៧៥ លាន​ដុល្លារ ហើយ​ឆ្នាំ២០២២ ខាងមុខ គ្រោងចំណាយថវិកាបន្ថែមប្រមាណ ៤៧៦​លាន​ដុល្លារ​អាមេរិក​ទៀត ដែល​គិតជាមធ្យមចំណាយប្រមាណ ១.២៨លានដុល្លារអាមេរិកក្នុងមួយថ្ងៃ។

កំពង់ផែ​ទឹកជ្រៅខេត្តព្រះសីហនុ

កាលវិភាគ​សាងសង់​កំពង់ផែទឹកជ្រៅ​ខេត្តព្រះសីហនុ គ្រោង​​ចាប់ផ្តើម​នៅពាក់កណ្តាលឆ្នាំ ២០២២ ដោយ​ត្រូវ​ចំណាយ​ពេល ៣ ឆ្នាំ​។

ចំណតផែទឹកជ្រៅ​នឹង​មានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤.៥០ ម៉ែត្រ។ ការស្ថាបនា​កំពង់ផែនេះ​ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ២១៨ លាន​ដុល្លារ​ដែល​ទុន​បាន​មក​ពី​ជំនួយ​អភិវឌ្ឍផ្លូវការ (ODA) ពីប្រទេសជប៉ុន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ​បាន​បញ្ជាក់​ថា​ កំពង់ផែ​ទឹក​ជ្រៅនេះ​នឹង​បម្រើ​សេវា​ដឹកជញ្ជូន​​ប្រមាណ ៩៣% នៃ​នាវា​ធំៗ​ទាំងអស់​ដែលធ្វើ​ដំណើរ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

តាម​រយៈ​កំពង់ផែ​នេះ កម្ពុជា​នឹង​អាច​ដឹកជញ្ជូន​ទំនិញ​ដោយផ្ទាល់ទៅកាន់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ ដោយ​មិន​ចាំបាច់​ឈប់​នៅ​សិង្ហបុរី ឬ​ហុងកុង​​ទៀតឡើយ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៨ នាទីutes មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ

ព័ត៌មានជាតិ៤៨ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក

Sokha Hotels

ព័ត៌មានពេញនិយម