ព័ត៌មានជាតិ
នៅកម្ពុជា មនុស្សចាស់មានវ័យជាង១០០ឆ្នាំ មានដល់ទៅជិត១៥០នាក់
ពីមុន គេធ្លាប់តែបានដឹងពីមនុស្សចាស់អាយុច្រើនខ្ទង់រយ មាននៅតាមបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។ ប៉ុន្តែ នៅក្នុងប្រទេសកម្ពុជា ក៏មានមនុស្សវ័យចាស់មានអាយុលើសពី១០០ឆ្នាំមានចំនួនប្រមាណ១៤៩នាក់។ នេះបើតាមការកត់ត្រាតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្នុងសៀវភៅ«ធ្វើដំណើរជាង២៥,០០០គីឡូម៉ែត្រ»របស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។

សៀវភៅដដែលនេះ បានកត់ត្រាពីមនុស្សចាស់ដែលមានអាយុចន្លោះចាប់ពី១០០ឆ្នាំទៅ១១៤ឆ្នាំ ដែលទាំងបុរស និងស្រ្តី។ បើតាមសៀវភៅ«ធ្វើដំណើរជាង២៥,០០០គីឡូម៉ែត្រ» មនុស្សដែលមានវ័យដ៏ច្រើនទាំងនេះ មាននៅខេត្តកំពត ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ កំពង់ចាម តាកែវ ព្រះវិហារ សៀមរាប រតនគិរី កោះកុង ស្វាយរៀង ពោរធិ៍សាត់ ឧត្តរមានជ័យ បៃលិន កំពង់ស្ពឺ ព្រៃវែង ស្ទឹងត្រែង ក្រចេះ កណ្តាល និងនៅរាជធានីភ្នំពេញ៕
ដោយ៖ វណ្ណ សុគន្ធា


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?