Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ធំ នឹងមាន​ស្ថា​នីយវាស់វែងគុណភាពខ្យល់ និង​​គ្រោង​ដាក់ឲ្យដំណើរការនៅ​ដើម ឆ្នាំ២០២១

បានផុស

នៅ

ខេត្តកំពង់ធំ នឹងមាន​ស្ថា​នីយ៍វាស់វែងគុណភាពខ្យល់ និង​​គ្រោង​ដាក់ឲ្យដំណើរការនៅដើម ឆ្នាំ២០២១មុខនេះ។
លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារនៃក្រសួងបរិស្ថាន ចុះពិនិត្យលំអិតលើទីតាំងសម្រាប់​សាងសង់ស្ថានីយ៍វាស់វែងគុណភាពខ្យល់ ទីប្រជុំជន ក្នុងក្រងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃ​ទី​២១ ខែ​ធ្នូ​ ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ តារា ​បាន​​ឱ្យ​ដឹង​ពីតួនាទីសំខាន់នៃស្ថានីយ៍វាស់វែងគុណភាពខ្យល់នេះ គឺមានសារសំខាន់សម្រាប់ពិនិត្យមើលជាតិពុលសាយភាយ នៅក្នុងបរិយាកាស ដើម្បីការពារ និងថែទាំសុខភាពសាធារណៈ រួមទាំងថែរក្សាបរិយាកាសផងដែរ។ អាទិភាពនៃឧបករណ៍ គឺផ្តោតសំខាន់លើការបំពុលខ្យល់ដោយកត្តានៃការប្រើប្រាស់យាន្តយន្ត រោងចក្រសហគ្រាស ការសាយភាយប្រភពខ្យល់ពីតំបន់ផ្សេងៗចូលទៅក្នុងបរិយាកាស មកលើទីប្រជុំជន ដែល អាចជះឥទ្ធិពលមិនល្អចំពោះសុខភាព។ លោកបញ្ជាក់ថា ស្ថានីយ៍វាស់វែងគុណភាពខ្យល់នេះ ផ្តល់ទាំងឧបករណ៍ និងបច្ចេកទេស ដោយប្រទេសចិន ចំនួន១០ស្ថានីយ៍ និងត្រូវសាងសង់នៅរាជធានីភ្នំពេញ រួមជាមួយបណ្ណាខេត្តចំនួន៩ ផ្សេងទៀត ដែលក្នុងនោះខេត្តកំពង់ធំ ត្រូវបានជ្រើសរើសបញ្ជូលក្នុងការសាងសង់ស្ថានីយ៍ផងដែរ។

បន្ថែម​​លើនេះ​ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ឱ្យ​ដឹងថា​ ទីតាំងដែលធ្វើការពិនិត្យសម្រាប់សាងស្ថានីយ៍វាស់វែងគុណភាពខ្យល់នៅក្នុងក្រុងស្ទឹងសែន មានចំនួនប្រាំទីតាំង ក្នុងនោះទីតាំងដែលមានទិភាពទី១ គឺនៅចំណុច​សួនច្បារលំហែរកំសាន្ត “កំពង់ក្របៅ” និងទី២ នៅចំណុច ផ្នែកខាងលិចរង្វង់មូលផ្លូវវែងក្រុង “រង្វង់មូលលោកតាក្រហម ក”។ ទីតាំងទាំងពីរនេះ នឹងបន្តរៀបចំដាក់សំណើរ សុំអនុញ្ញាត្តិសម្រេច និងសាងសង់ យ៉ាងយូរបំផុឲ្យរួចរាល់ដាក់ឲ្យដំណើរការ នៅខែកុម្ភះ ឬមីនា ឆ្នាំ២០២១ ខាងមុខនេះ។

លោកអភិបាលក្រុង ក៏អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅទីប្រជុំជន ក្នុងក្រុងទាំងអស់ ជួយទុកដាក់ កាកសំណល់ប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ ការរស់នៅប្រកបដោយអនាម័យ ដើម្បីថែរក្សាសុខខ្លួនឯង គ្រួសារ សហគមន៍ ឈានទៅរកការថែរក្សាសុខមាលភាពសាធារណៈសម្រាប់យើងទាំងអស់គ្នា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម