ព័ត៌មានជាតិ
ក្រុមហ៊ុនប្រេងកូឡា សៀង ភាវ សញ្ញា តាប៉ិ បន្តចុះប្រគល់រង្វាន់ ២០ លានរៀលដល់អតិថិជននៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ
បន្ទាប់ពីបានចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ ២០ លានរៀល ដល់អតិថិជនដែលបានឈ្នះកាលពីពេលកន្លងទៅថ្មីៗនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រុមហ៊ុនបានបន្តចុះប្រគល់រង្វាន់ធំដល់អតិថិជនម្នាក់ទៀត ដែលមានសំណាងឈ្នះរង្វាន់ ២០ លានរៀល រស់នៅក្នុងភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ពីប្រេងកូឡា សៀងភាវ (SIANG PURE) នូវទឹកប្រាក់ ២០ លានរៀលមានឈ្មោះ ទឹង ណា ភេទស្រី អាយុ ៤២ ឆ្នាំ ជាអតិថិជនគាំទ្រជាប្រចាំរបស់ប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ តែម្ដង។
អ្នកស្រី ទឹង ណា បានមានប្រសាសន៍ប្រាប់ក្រុមការងារថា ជាច្រើនឆ្នាំមកហើយ អ្នកស្រីតែងជឿជាក់លើគុណភាពប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ ព្រោះមានប្រសិទ្ធភាពខ្ពស់ក្នុងការលាបបំបាត់អាការឈឺពោះ វិលមុខ តឹងច្រមុះ ឈឺក្បាល និងបំបាត់ការឈឺចាប់ពេលមានសត្វទិច ឬខាំ។ ដោយឡែក សម្រាប់ការត្រូវរង្វាន់នៅពេលនេះ គឺ ខណៈពេលដែលអ្នកស្រីសម្រាកពីការងារស៊ីឈ្នួលដេរខោអាវឲ្យឈ្មួញឯកជន ហើយប្ដីសម្រាកពីធ្វើសំណង់ ក៏នាំគ្នាធ្វើដំណើរទៅលេងស្រុកកំណើតនៅខេត្តតាកែវ ហើយមានអាការវិលមុខ ក៏ទិញប្រេងកូឡាប្រអប់សញ្ញារូបតាប៉ិនៅតាមដងផ្លូវដើម្បីលាបក្បាល និងហឺត។

អ្នកស្រីបន្តថា ដំបូងឡើយអ្នកស្រីមិនបានចាប់អារម្មណ៍រង្វាន់នោះទេ ហើយក៏ទុកសម្បកប្រអប់នៅក្នុងកាបូប លុះក្រោយពេលត្រឡប់មកដល់ផ្ទះនៅខណ្ឌកំបូល រាជធានីភ្នំពេញវិញ ក៏យកមកកោសស្ទីកគ័រនៅលើប្រអប់ ស្រាប់តែឃើញមានរង្វាន់ ២០ លានរៀលនៅនឹងសម្បកប្រអប់តែម្ដង។ ភ្លាមនោះ អ្នកស្រីពិតជាមានអារម្មណ៍រំភើបរីករាយ ហើយស្រែកហៅកូនស្រីឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅលើសម្បកប្រអប់តែម្ដង។

អ្នកស្រីបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំ២០លានរៀលពីក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ អ្នកស្រី នឹងយកមួយចំនួនបង្កើតអាជីវកម្មសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងយកមួយចំនួនទៀតឱ្យកូនរៀនសូត្រ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា