Connect with us

ព័ត៌មានជាតិ

ណាក់ ណយ ​ពីក្មេង​ឧស្សាហ៍​ចូលវត្ត ធំឡើង​ចេះគំនូសហសម័យ​មានរចនាបទស្អាត និងបង្កប់អត្ថន័យ

បានផុស

នៅ

​ចំណង់ចំណូលចិត្ត ​និងទេពកោសល្យតាំងពីនៅក្មេង បាននាំឱ្យ​យុវជនម្នាក់បង្កើតស្នាដៃ​គំនូរ​សហសម័យ មានរចនាបទស្អាត និងបង្កប់អត្ថន័យជ្រៅ នឹកស្មានមិនដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ណាក់ ណយ អាយុ ២២ ឆ្នាំ ​វិចិត្រករគូរគំនូ មានដើមកំណើតនៅខេត្តសៀមរាប​បានបង្កើត​ស្នាដៃ​គំនូជាច្រើន ត្រូវបានទទួលស្គាល់យ៉ាងឆាប់រហ័ស។

លោក ណាក់ ណយ បានរំឭកប្រាប់ថា លោកចាប់ផ្ដើមចេះគូគំនូតាំងពីអាយុ ៦ ឆ្នាំ ហើយនៅឆ្នាំ ២០១៥ លោកមានគំនូរផ្ទាល់ខ្លួន​លក់ចេញ ដែលកាន់តែជំរុញទឹកចិត្ត​របស់លោក ក្នុងការក្លាយ​ខ្លួនជាវិចិត្រករពេញលេញ។

កាលពីក្មេងលោកឧស្សាហ៍ចូលក្នុងវត្ត ហើយឃើញជាងគំនូគូរជញ្ជាំងព្រះវិហារ​ទើបធ្វើឱ្យលោក​កាន់តែដុះគំនិត​មានការ​ចាប់​អារម្មណ៍លើសិល្បៈគំនូ​តាំងពីតូចហើយក៏ឧស្សាឃើញបងស្រីរបស់លោក​ចូលចិត្ត​គូគំនូ​ហើយលោក​ក៏រៀនគូតាម។

ដោយសារការស្រឡាញ់ និងចំណង់ចំណូលចិត្ត លោក ណាក់ ណយ បានលះបង់ពេលវេលា ថវិការច្រើនណាស់ខណៈកម្រៃធ្វើការងារជាច្រើន​ លោកបានចំណាយទៅលើការទិញសម្ភារគូរគំនូរ។

ការបង្កើតស្នាដៃសិល្បៈ គឺជារឿងតែមួយគត់ ដែល ណាក់ ណយ គិត ដរាបណាដែលលោកនៅតែដឹងពីតម្រូវការរបស់ខ្លួន។ ពេញមួយរយៈពេល នៃការសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ លោកបានចំណាយពេលជាច្រើន ក្នុងការគូររូប និងគំនូរដោយល្អិតល្អន់លើក្រដាស ក្នុងសៀវភៅ និងលើជញ្ជាំងកសិដ្ឋានរបស់គ្រួសរគាត់។

ចំណូលចិត្តផ្នែកសិល្បៈ បានជំរុញឱ្យរូបលោក​ឆ្ពោះទៅមុខ ហើយបានបំពេញនូវ​ភាពរីករាយក្នុងជីវិត ដើម្បីចាកចេញទៅរកពិភពលោកថ្មីមួយទៀត ដែលពោរពេញទៅដោយក្ដីសង្ឃឹម និងក្ដីស្រឡាញ់ ហើយទោះបើជាក្នុងជីវិតពិតរបស់យើង មានឡើង​មានធ្លាក់ចុះក៏ដោយ ប៉ុន្តែសម្រាប់ពិភពលោក របស់ ណាក់ ណយ គឺមានតែភាពស្រស់ស្អាត និងក្រីស្រលាញ់ប៉ុណ្ណោះ។

ការផុសឡើងវិញ នូវខ្លឹមសារស្ត្រីរឹងមាំ និងសិទ្ធិអំណាចនារី ដែលបានមកពីក្ដីស្រលាញ់ នៃស្ត្រីដ៍រឹងមាំបំផុតក្នុងជីវិតរបស់ណាក់ ណយ គឺម្ដាយរបស់គាត់ និងក្ដីសង្ឃឹមដែលគាត់មានសម្រាប់ប្អូនស្រី ឱ្យបានក្លាយជាស្ត្រីខ្មែរ ដ៍រឹងមាំ និងឯករាជ្យផងដែរ។ គាត់ក៏បានទ្រង់គ្រឿងអលង្កាលើស្ត្រីរបស់គាត់ រួមទាំងសម្លៀកបំពាក់ដ៍លម្អិតហ្មត់ហ្មង ដែលទាំងនេះ ជាសារបន្ថែម បញ្ជាក់ពីសម្រស់ និងកម្លាំងស្ត្រី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម